កម្ពុជា ទទួលបានគម្រោងវិនិយោគ ១៧០លានដុល្លារ បង្កើត​សហគ្រាសរោងចក្រ ៧ទីតាំង

//s5.kh1.co/df/dff684fec10ee953397dba5a6edab89ddece08af.jpg
សង្គម

 ០៣-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សហគ្រាសរោងចក្រចំនួន ៧ ទីតាំង ស្ថិតក្នុងតម្លៃទឹកប្រាក់វិនិយោគប្រមាណ ១៧០លានដុល្លារ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរហើយ

ភ្នំពេញ៖ សហគ្រាសរោងចក្រចំនួន ៧ ទីតាំង ស្ថិតក្នុងតម្លៃទឹកប្រាក់វិនិយោគប្រមាណ ១៧០លានដុល្លារ ត្រូវបាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរហើយ ជាមួយនឹងការបង្កើតការងារ​រាប់ពាន់កន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គម្រោងវិនិយោគធំៗទាំង ៧ រួមមានដូចខាងក្រោម៖

១-គម្រោងបង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ទីតាំងវិនិយោគស្ថិតនៅខេត្តពោធិ៍សាត់ ទុនវិនិយោគប្រមាណ ៥លានដុល្លារ បង្កើតការងារបានចំនួន ៦៥កន្លែង។

២-គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ទីតាំងវិនិយោគស្ថិតនៅ ខេត្តកំពង់ចាម ទុនវិនិយោគប្រមាណ ៦,១លានដុល្លារ បង្កើតការងារបានចំនួន ១.៤០០កន្លែង។

៣-គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ទីតាំងវិនិយោគស្ថិតនៅ ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៧,៩លានដុល្លារ បង្កើតការងារបានចំនួន ២៩៨កន្លែង។

៤-គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ (Wires, Cables) និងផ្គុំដំឡើងសម្ភារៈបរិក្ខារអគ្គិសនី (Meter Box) ទីតាំងវិនិយោគស្ថិតនៅ ខេត្តពោធិ៍សាត់ ទុនវិនិយោគប្រមាណ ៨,៦លានដុល្លារ បង្កើតការងារបានចំនួន ៥៧៩កន្លែង។

៥-គម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងសក់ ដែលមានទីតាំងវិនិយោគស្ថិតនៅ ខេត្តកំពង់ស្ពឺ ទុនវិនិយោគ​ប្រមាណ ១១,៦លានដុល្លារ បង្កើតការងារបានចំនួន ២៦៤កន្លែង។

៦-គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងបង្គុំកង់រថយន្ត ដែលមានទីតាំងវិនិយោគ​ស្ថិតនៅ ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៣២,៩លានដុល្លារ បង្កើតការងារបានចំនួន ៣៣២កន្លែង។

៧-គម្រោងសាងសង់ និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅ រាជធានីភ្នំពេញ ទុនវិនិយោគចំនួន ១០២លានដុល្លារ បង្កើតការងារបានចំនួន ៣៩០កន្លែង៕

Nget Sovanmaly
កូនផ្កាយ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T