តើការប្រកួតបាល់ទាត់​ Premier League ត្រូវបានរំសាយឬយ៉ាងណា?

//s5.kh1.co/93/93215ed64b4bb26f6834db0be85fd7f3cc651607.jpeg
កីទ្បា

 ០៣-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកមានភាគហ៊ុនសំខាន់ៗក្នុងវិស័យបាល់ទាត់នៃប្រទេសអង់គ្លេសនឹងធ្វើការប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាពីជម្រើសរបស់ខ្លួន ក្នុងការជួយស្រោចស្រង់រដូវកាល Premier League។

ក្រុងឡុងដ៍៖ អ្នកមានភាគហ៊ុនសំខាន់ៗក្នុងវិស័យបាល់ទាត់នៃប្រទេសអង់គ្លេសនឹងធ្វើការប្រជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាពីជម្រើសរបស់ខ្លួន ក្នុងការជួយស្រោចស្រង់រដូវកាល Premier League ដែលកំពុងមានវិបត្តិ ដោយសារតែមានការរំខានពីការផ្ទុះឡើងនូវវីរុស​កូវីដ ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុទ្ធនាការប្រកួតដណ្ដើមពានក្នុងក្របខ័ណ្ឌ Premier League របស់ប្រទេសអង់គ្លេស ត្រូវបានប្រកាសឲ្យផ្អាកយ៉ាងហោចណាស់រហូតដល់ថ្ងៃទី ៣០ ខែមេសាដែរ ដោយសារការរាតត្បាតពីវីរុស​កូវីដ​១៩ តែឱកាសក្នុងការចាប់ផ្ដើមឡើងវិញនៅខែឧសភា មើលទៅហាក់ដូចជាគ្មានសង្ឃឹមទេ។

ពាក់ព័ន្ធនឹងការរកដំណោះស្រាយនេះ AFP ផ្នែកកីឡាបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់នូវជម្រើសសំខាន់មួយចំនួនដែលនឹងអាចយកមកពិចារណាក្នុងកិច្ចពិភាក្សានេះនូវលក្ខខណ្ឌ និងរបៀបក្នុងការធ្វើឲ្យរដូវកាលនេះចប់សព្វគ្រប់។

https://s5.kh1.co/__image/w=624,h=351,q=100/ac/ac02464860139e0428db3d967bbfba738bc5fa0f.jpg

ការប្រកួតដោយអត់មានអ្នកគាំទ្រជាជម្រើសមួយ គឺឲ្យគ្រប់ក្រុមទៅប្រកួតនៅទឹកដីកណ្ដាល ដែលការប្រកួតនៅសេសសល់ទាំងអស់ត្រូវធ្វើដោយអត់មានអ្នកគាំទ្រចូលរួមលើកទឹកចិត្ត ដោយអនុញ្ញាតឲ្យមានវត្តមានតែបុគ្គលសំខាន់ និងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។

ជម្រើសនេះ ត្រូវបានគេជឿថា នឹងទទួលបានការគាំទ្រពីក្លិបជាច្រើនដោយ ៩ ប្រកួត ដែលនៅសល់ព្រមព្រៀងគ្នារៀបចំក្នុងខែមិថុនា និងខែកក្កដា។ ការប្រកួតនោះ ត្រូវបានគេរាយការណ៍ថា នឹងត្រូវធ្វើឡើងនៅ ១ ឬ ២ កន្លែង ក្នុងទឹកដីកណ្ដាលទីក្រុងឡុងដ៍។ 

ហើយទាំងកីឡាករ និងគ្រូបង្វឹក ត្រូវនៅដាច់ពីគ្រួសាររបស់ពួកគេ នៅកន្លែងដែលបង្កើតឡើងដូចសម្រាប់លេងព្រឹត្តិការណ៍ World Cup ដើម្បីបញ្ចៀសពីការឆ្លងជំងឺដោយនៅកីឡដ្ឋាន សណ្ឋាគារ និងកន្លែងហ្វឹកហាត់ទទួលបានការសម្អាតដោយសម្ងាត់។

https://s5.kh1.co/__image/w=650,h=342,q=100/d7/d7ab5572b78decd77b3d2c2c1f5cbc12d4e825b1.jpg

ការធ្វើតេស្តដែលកើនឡើងយ៉ាងខ្លាំងដើម្បីរកវីរុសនេះ នៅចក្រភពអង់គ្លេស ប្រហែល ២ ខែទៀត គឺជាកត្តាសំខាន់ក្នុងការប្រើផែនការនេះ ដោយសារមានហេតុផលមួយចំនួន។

ជាដំបូង មិនត្រឹមតែបន្ថយការបារម្ភរបស់កីឡាករពីការឆ្លងជំងឺកូវីដ ១៩ ពេលកំពុងធ្វើការប្រកួតប៉ុណ្ណោះទេ ថែមទាំងចៀសវាងពីការរិះគន់ពីកីឡាករអាជីពដែលស្ម័គ្រចិត្តធ្វើតេស្តរកវីរុសដោយសម្ងាត់ ជាមួយនឹងរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាអ្វីសោះក្នុងលក្ខខណ្ឌប្រសិនបើការធ្វើតេស្តនោះ មិនចាំបាច់ត្រូវប្រកាសជាសាធារណៈទេ ជាពិសេសចំណោះបុគ្គលិកជួរមុខគ្រប់រូប។

https://s5.kh1.co/__image/w=650,h=488,q=100/85/85070750036e0c02cb39c1172c88a16d8f4d2dbd.jpeg

ទោះបីជាយ៉ាងណា បើសិនជាការប្រែប្រួលនៃករណីទាំងនេះ មិនត្រូវបានធ្វើឲ្យធូរថយគួរឲ្យកត់ សម្គាល់មុនរដូវក្ដៅទេនោះ អ៊ីចឹងគំនិតដែលចង់ឲ្យក្របខ័ណ្ឌ Premier League មានបុគ្គលិកពេទ្យក្នុងកម្មវិធីប្រកួតដែលមិនសំខាន់ ក៏នឹងមិនផ្ដល់ផលល្អអ្វីដែរ។

ការរង់ចាំរហូតដល់ពេលស្ថានការណ៍ស្ងប់ ដោយសារផលវិបាកដ៏ធ្ងន់ធ្ងរនៃវីរុសនេះ ក្នុងសង្គមទូទៅត្រូវបានគេមើលឃើញថា ក្នុងឆមាសខ្លះនិយាយដោយត្រង់ មិនអំណោយផលទាល់តែសោះសម្រាប់ឲ្យការប្រកួតបាល់ទាត់ចាប់ផ្ដើមឡើងវិញយ៉ាងឆាប់រហ័ស។

ជំនួសឲ្យការប្រញាប់ប្រញាល់ចាប់ផ្ដើមសកម្មភាពប្រកួតឡើងវិញ ការរង់ចាំរហូតដល់វីរុសនេះស្ងប់ទាំងស្រុង និងអាចគ្រប់គ្រងបានមុនការប្រកួតដំណើរការឡើងវិញ គឺជាយុទ្ធសាស្ត្រប្រសើរជាង សម្រាប់សេណារីយ៉ូនេះ។ មានការរាយការណ៍ថា វីរុសនេះត្រៀមឡើងដល់កម្រិតខ្ពស់ នៅចក្រភពអង់គ្លេសក្នុងខែមិថុនា នោះអាចមានន័យថា ការបិទមិនឲ្យមានការប្រកួតកីឡានានា នឹងមានរហូតដល់ខែសីហា ឬកញ្ញា។

https://s5.kh1.co/__image/w=590,h=350,q=100/90/90b02d6962252f24ff4e4fc18a28d9e89ab1e726.jpg

ការរង់ចាំឲ្យរដូវកាលដែលនៅមាននេះ អាចនឹងបញ្ចប់សព្វគ្រប់ ដោយធានាបានថា ក្របខ័ណ្ឌ Premier League មិនចាំបាច់សងនូវទឹកប្រាក់ប្រមាណ ៧៥០ លានផោន (៩៣០ លានដុល្លារ) ដល់ក្រុមទូរទស្សន៍ ដោយសារការបំពានច្បាប់កិច្ចសន្យានោះដែរ។ ប៉ុន្តែវានឹងមានផលលំបាកធ្ងន់ធ្ងរសម្រាប់រដូវកាលក្រោយ ព្រោះអាចធ្វើឲ្យមានការកាត់បន្ថយកាលបរិច្ឆេទក្នុងគោលបំណងត្រៀមសម្រាប់ព្រឹត្តិការណ៍ប្រកួតដណ្ដើមពានដ៏ធំនៃក្រុមជម្រើសជាតិប្រចាំទ្វីបអឺរ៉ុប ដែលប្ដូរពីឆ្នាំនេះទៅឆ្នាំក្រោយ។

ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Tottenham Hotspur ចង់ឲ្យលុបចោលការប្រកួតទាំងស្រុង បើមិនអាចបញ្ចប់ត្រឹមចុងខែមិថុនាទេនោះ។ Kane និយាយថា៖ «ការប្រកួតអូសបន្លាយដល់ខែកក្កដា និងសីហា ហើយពន្យារពេលរដូវកាលក្រោយ ខ្ញុំមើលមិនឃើញពីផលចំណេញអ្វីច្រើនពីការធ្វើបែបហ្នឹងទេ។ ដោយឥតសង្ស័យ សម្រាប់ខ្ញុំគឺធ្វើម៉េចឲ្យចប់ត្រឹមចុងខែមិថុនា។ បើការប្រកួតមិនចប់ដូចអ្វីលើកឡើងទេ យើងត្រូវតែពិនិត្យមើលជម្រើសផ្សេងទៀត និងគ្រាន់តែរៀបផែនការសម្រាប់រដូវកាលថ្មី»។

https://s5.kh1.co/__image/w=640,h=444,q=100/6d/6dc102a5bf5212a8a9db2f34bf60bb84a6d5bc11.jpg

រំសាយរដូវកាលប្រកួតនេះចោលអ្វីដែលនឹងអាចជាសេណារីយ៉ូអាក្រក់បំផុតសម្រាប់ Premier League គឺមានការលើកឡើងពីសំណាក់ក្លិបមួយចំនួនថា ចង់ឲ្យរំសាយរដូវកាលនេះចោលភា្លមៗ។ តាមការរាយការណ៍របស់កាសែតកីឡា Athletic ថ្មីៗនេះ គឺបុគ្គលសំខាន់ៗរបស់ក្លិបនៅប្រទេស អង់គ្លេសមានជំនឿដូចគ្នាថា ពេលនេះគ្មានកន្លែងចន្លោះសម្រាប់សកម្មភាពកីឡាឡើយ។

ជាមួយគ្នានេះ ក៏មានការរាយការណ៍ឲ្យដឹងដែរថា ប្រធានសហព័ន្ធបាល់ទាត់ប្រទេសអង់គ្លេស (FA) លោក Greg Clarke បាននិយាយទៅកាន់ក្រុមអ្នករៀបចំ Premier League ថា លោកមិនជឿទាល់តែសោះថា រដូវកាលនេះនឹងត្រូវបានបញ្ចប់សព្វគ្រប់នៅដើមខែនេះ។

យើងឃើញថា ក្រុមហង្សក្រហម Liverpool ត្រូវការឈ្នះតែ ២ ប្រកួតទៀតប៉ុណ្ណោះ ដើម្បីបានស្គាល់រសជាតិកាន់ពានលីកលើកដំបូង គិតតាំងឆ្នាំ ១៩៩០ មក ខណៈកំពុងនាំមុខក្រុមលេខ ២ Manchester City ដាច់ ២៥ ពិន្ទុ។

https://s5.kh1.co/__image/w=650,h=390,q=100/a4/a441dd970dc8797fa580664d73cba1b4d632c278.jpg

ហេតុដូចនេះ ការរំលាយរដូវកាលចោល នឹងបំផ្លាញក្ដីសង្ឃឹមរបស់ពួកគេ ដែលចង់បញ្ចប់ការខកខានឈ្នះពានដ៏កំពូលនេះរយៈពេល ៣០ ឆ្នាំ បើមិនអ៊ីចឹងទេ លើកលែងតែមានការយល់ព្រមជាផ្លូវការប្រកាសថា ពួកគេជាក្រុមជើងឯកសិន។

ក្រុម Man United, Wolverhampton Wanderers, Sheffield United និង Tottenham ដែលកំពុងនៅក្រោមចំណាត់ថ្នាក់ Top4 ប្រាកដណាស់ពួកគេនឹងតវ៉ាពីភាពមិនយុត្តិធម៌ ដែលពួកគេបាត់ឱកាសទៅលេងក្របខ័ណ្ឌ Champions League វគ្គជម្រុះ។

ក្រុម Aston Villa ស្ថិតក្នុងចំណាត់ថ្នាក់ត្រូវកាត់ទៅលីកទី២ ជាមួយក្រុម Norwich និង Bournemouth ប៉ុន្តែក្រុមដែលដឹកនាំដោយលោក Dean Smith នៅសល់ ១ ប្រកួត នៅក្នុងដៃ ដែលអាចឲ្យពួកគេឡើងផុតពីតំបន់គ្រោះថ្នាក់ ពោលគឺនៅពីលើក្រុម Watford ប្រសិនពួកគេប្រកួតឈ្នះ។

https://s5.kh1.co/__image/w=650,h=434,q=100/65/654c2cf89cfdb0b7d71c9c720ce5a98680d5ad6e.jpg

សម្រាប់លីគលំដាប់ទី ២ Championship ឯណោះវិញ ក្រុមដែលកំពុងឈរនៅទីកំពូលទាំង ២ ក្នុងតារាងពិន្ទុ គឺ Leeds United និង West Bromwich ប្រាកដជាខឹងសម្បាជាមិនខាន ប្រសិនបើមានការប្រកាសផ្លូវការចាត់ទុកជាមោឃៈ ដែលការធ្វើបែបនេះ មិនខុសពីលួចយកឱកាសឡើងមក លីគលំដាប់កំពូល ដែលផ្ដល់ប្រយោជន៍ឲ្យពួកគេមហាសាលនោះទេ៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T