ហេតុតែនឹកខ្លាំងពេក! បុរសម្នាក់នេះ ខំស្លៀកពាក់ជាតុក្កតា លួចចេញពីផ្ទះ ដើម្បីទៅជួបមិត្តស្រី បន្ទាប់ពីរដ្ឋាភិបាលដាក់បម្រាមឲ្យពលរដ្ឋសំងំនៅតែក្នុងផ្ទះ

//s5.kh1.co/a5/a5b2bf2071eca3377516d4cd65ac30c3fc195eb5.jpg
សង្គម

 ០២-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃអាទិត្យទី២៩ ខែមីនាកន្លងទៅនេះ បុរសម្នាក់ មិនបញ្ចេញឈ្មោះ វ័យ៥២ឆ្នាំ មានអាជីពជាអ្នកសម្ដែងក្នុងពិធីជប់លៀងរបស់ក្មេងៗ បានស្លៀកពាក់ជាតុក្កតាដាយណូស័រ លួចចេញពីផ្ទះ ដើម្បីទៅជួបនឹងមិត្តស្រី បន្ទាប់ពីរដ្ឋាភិបាលដាក់បម្រាមឲ្យពលរដ្ឋសំងំនៅតែក្នុងផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។

អាហ្សង់ទីន៖ កាលពីថ្ងៃអាទិត្យទី២៩ ខែមីនាកន្លងទៅនេះ បុរសម្នាក់ មិនបញ្ចេញឈ្មោះ វ័យ៥២ឆ្នាំ មានអាជីពជាអ្នកសម្ដែងក្នុងពិធីជប់លៀងរបស់ក្មេងៗ បានស្លៀកពាក់ជាតុក្កតាដាយណូស័រ លួចចេញពីផ្ទះ ដើម្បីទៅជួបនឹងមិត្តស្រី បន្ទាប់ពីរដ្ឋាភិបាលដាក់បម្រាមឲ្យពលរដ្ឋសំងំនៅតែក្នុងផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។ ហើយគាត់ក៏ត្រូវបានប៉ូលិស នៅក្នុងរដ្ឋធានី Buenos Aires នៃប្រទេសអាហ្សង់ទីន ស្ទាក់ចាប់បានតែម្ដង ខណៈពេលគាត់កំពុងជិះម៉ូតូនៅវេលាម៉ោង៦:០០ល្ងាច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងឡើយ បុរសខាងលើនេះ បានកុហកប៉ូលិសថា គាត់កំពុងធ្វើដំណើរទៅកាន់ពិធីជប់លៀងមួយដែលនៅទីប្រជុំជន Capitán Sarmiento។ តែក្រោយមក ក៏សារភាពតាមត្រង់ថា គាត់កំពុងធ្វើដំណើរទៅជួបមិត្តស្រី។

យ៉ាងណាមិញ បុរសនោះ ត្រូវបានឃាត់ខ្លួនពីបទមិនមានឯកសារចុះបញ្ជីម៉ូតូ ហើយឈ្មោះរបស់ក៏ត្រូវបានគេកត់ទុកផងដែរ ពីបទល្មើសនឹងបម្រាមឲ្យសំងំនៅតែក្នុងផ្ទះ ដែលរដ្ឋាភិបាលចាត់វិធានការតាំងពីថ្ងៃទី២០ ខែមីនាម៉្លេះ។ ហើយបម្រាមនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា តែក៏ត្រូវបន្ដរហូតដល់ថ្ងៃទី១៣ ខែមេសានេះវិញ។ កំឡុងពេលនេះដែរ ពលរដ្ឋ គឺអនុញ្ញាតឲ្យចេញពីផ្ទះ ដើម្បីទៅទិញម្ហូបអាហារ ឬទិញថ្នាំពេទ្យប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ប៉ូលិសស្ទាក់បុរសនោះនៅកណ្ដាលផ្លូវ
ប៉ូលិសស្ទាក់បុរសនោះនៅកណ្ដាលផ្លូវ
បុរសម្នាក់នោះបន្ទាប់ពីប៉ូលិសស្ទាក់បាន
បុរសម្នាក់នោះបន្ទាប់ពីប៉ូលិសស្ទាក់បាន
បុរសម្នាក់នោះបន្ទាប់ពីប៉ូលិសស្ទាក់បាន
បុរសម្នាក់នោះបន្ទាប់ពីប៉ូលិសស្ទាក់បាន
បុរសម្នាក់នោះបន្ទាប់ពីប៉ូលិសស្ទាក់បាន
បុរសម្នាក់នោះបន្ទាប់ពីប៉ូលិសស្ទាក់បាន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T