កូវីដ១៩៖ កម្មករប្រមាណជាង៦ម៉ឺននាក់ រងផលប៉ះពាល់​ដោយ​សារ​​ រោង​ចក្រ​យ៉ាង​តិច​ ៩១ ផ្អាកការងារ

//s5.kh1.co/c9/c99110ca98750fc9f3155129e362b7c05c38e0d3.jpg
សង្គម

 ០២-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

«កម្មកររោងចក្រចំនួន ៦១៥០០នាក់ រងផលប៉ះពាល់ ព្រោះរោងចក្រយ៉ាងហោចណាស់ ៩១ ផ្អាកការងារ​ ដោយ​សារកូវីដ១៩»

«កម្មកររោងចក្រចំនួន ៦១៥០០នាក់ រងផលប៉ះពាល់ ព្រោះរោងចក្រយ៉ាងហោចណាស់ ៩១ ផ្អាកការងារ​ ដោយ​សារកូវីដ១៩»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវ: លោក ហេង សួរ ប្រាប់​ដល់សារព័ត៌មានរ៉យទ័រនៅថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០២០​កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ហេង សួរ បានបន្ថែមប្រាប់រ៉យទ័រថា៖ «មាន​រោងចក្រ​ចំនួន​៩១ ដែល​ត្រូវ​បាន​ព្យួរ​ការងារ គិត​មក​ទល់​នឹង​ថ្ងៃ​នេះ»។

លោក​ថា ចំនួន​កម្មករ​ដែល​រង​ប៉ះពាល់​មាន​ប្រហែល​ជា ៦១៥០០​នាក់ ហើយ​រដ្ឋាភិបាល​នឹង​ផ្តល់​ជា​ប្រាក់ខែ​ចំនួន​​ប្រមាណ​ជា ៣៨ ​ដុល្លារ​ក្នុង​មួយ​ខែដល់កម្មករ។

គួរ​រំឭក​ថា រដ្ឋាភិបាលកន្លងមក​ធ្លាប់​បាន​ប្រកាស​ថា កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​ការងារ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ៦០% នៃ​ប្រាក់​ខែ​គោល ១៩០​ដុល្លារ​របស់​ពួកគេ ដោយ​ក្នុង​នោះ រដ្ឋ​នឹង​ផ្តល់​ ២០% ចំណែក​ឯ​ថៅកែ​រោងចក្រ​ត្រូវ​ផ្តល់​​បន្ថែម ៤០%​ទៀត៕

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ<br>
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ
រូបភាពតំណាង
រូបភាពតំណាង
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T