ភ្នំពេញ៖ ខណៈពេលអ្នកនាង សៀវ ម៉ី ដែលជាអ្នកលក់Online ទទួលបានប្រជាប្រិយភាពខ្លាំងពីអតិថិជនរបស់ខ្លួននោះ ធ្វើឲ្យអ្នកនាងត្រូវបានមហាជនជាច្រើន តែងតែតាមដានពីសកម្មភាពរបស់នាង ដែលមើលទៅមិនចាញ់ជីវិតតារាក្នុងស្រុកប៉ុន្មាននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះផងដែរ អ្នកនាង សៀវ ម៉ី ដែលគ្រប់គ្នាស្គាល់ឈ្មោះថា ព្រះនាងតូច រូបនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងមួយទៀតទៅលើការងារសង្គម ក្នុងការចុះជួយពុកម៉ែ បងប្អូនដែលខ្វះខាត ជួបទុក្ខលំបាក ដោយមិនចង់បានមុខមាត់នោះទេ ធ្វើឲ្យបណ្ដាអ្នកគាំទ្រសម្ដែងអារម្មណ៍រំភើបយ៉ាងខ្លាំង ជាមួយនឹងចិត្តធម៌របស់អ្នកជំនួញរូបស្រស់ រូបនេះ។
ជាក់ស្ដែង កាលពីយប់មិញនេះ សៀវ ម៉ី ក៏បានធ្វើការបង្ហោះរូបភាពជាច្រើនពីសកម្មភាពមនុស្សធម៌របស់នាង ព្រមទាំងបានសរសេថា៖
«គិតទៅមនុស្សយើងធ្វើបណ្យច្រើនយ៉ាងណា ក៏គេមើលមិនឃើញដែរណ៎ ចុះអ្នកខ្លះគ្រាន់តែជួយមីមួយកេះទឹកសុទ្ធមួយយួរក៏ល្អម្តេចមានអ្នកកាសែតចុះឡើងព្រាត តែនាងខ្ញុំសៀវ ម៉ី មិនដែរខ្វល់ទេសំខាន់យើងបានធ្វើដោយចេញពីចិត្ដ មិនមែនការសម្ដែងដូចគេទេ ចឹងហើយកុំខ្វល់មែនទេបងប្អូន នៅមានច្រើនទៀតដែលខ្ញុំមិនបញ្ចេញមិនអស់ ព្រោះនាងខ្ញុំមិនចេះសម្ដែងនេះគ្រាន់តែឲ្យអ្នកមួយចំនួនតូច ដែលថាអោយនាងខ្ញុំមិនឃើញធ្វើបុណ្យមួយរៀលលុយខ្មែរចឹងមើលលេងៗទៅ បើមិនច្បាស់កុំនិយាយល្អជានាំតែបាបទេ ចុះអ្នកថាអោយនាងមានបានជួយសង្គមអ្វីខ្លះនៅ?»។
គួររម្លឹកផងដែរថា នាពេលកន្លងមក អ្នកនាង សៀវ ម៉ី ដែលជាលក់Online ដ៏ល្បីរូបនេះ តែងតែធ្វើការងារមនុស្សធម៌បែបនេះជាញឹកញាប់ និងមិនសូវជាបានបង្ហោះនោះទេព្រោះខ្លួនមិនចង់បានមុខមាត់៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖












