ប្រទះឃើញតារាប្រុសរូបសង្ហា ដេកសន្លប់ក្នុងបន្ទប់ទឹក ប៉ូលីសសង្ស័យថា ពាក់ព័ន្ធនឹងគ្រឿងញៀន?

//s5.kh1.co/0e/0eae3c6d3cec6fdb41281284c30a521686f7d0b5.png
នារី

 ០២-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅល្ងាចថ្ងៃទី ៣១ ខែមីនានេះ តារាចម្រៀងប្រុសរូបសង្ហាម្នាក់ ត្រូវគេប្រទះឃើញ ដេកសន្លប់នៅបន្ទប់ទឹក ក្នុងផ្ទះ។ ភ្លាមៗនោះ ប៉ូលីសបានរកឃើញថង់ប្លាស្ទិច សឺរ៉ាំង និងដបដែលមានសារធាតុរាវក្នុងនោះផងដែរ។

កូរ៉េខាងត្បូង៖ កាលពីល្ងាចថ្ងៃទី ៣១ ខែមីនា កន្លងទៅថ្មីៗនេះ គេប្រទះឃើញតារាប្រុសរូបសង្ហា Wheesung សន្លប់បាត់ស្មារតី នៅក្នុងបន្ទប់ទឹក ក្នុងផ្ទះរបស់លោក ដោយមានសឺរ៉ាំង និងដបទឹកមួយ​ នៅក្បែរខ្លួនរបស់លោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ សារព័ត៌មានកូរ៉េទទួលបានរបាយការថា ដកប្លាស្ទិចដែលនៅក្បែរខ្លួនរបស់ Wheesung មានផ្ទុកសារធាតុរាវនៅក្នុងនោះ ដែលប៉ូលីសសង្ស័យថា ជាសារធាតុដែលត្រូវហាមឃាត់ មិនឲ្យប្រើប្រាស់។ 

យ៉ាងណាមិញ តារាចម្រៀងវ័យ ៣៨ឆ្នាំរូបនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ចំពោះការប្រើប្រាស់សារធាតុហាមឃាត់ខុសច្បាប់។ ប៉ុន្តែនៅពេលដែលប៉ូលីស ធ្វើតេស្តទឹកនោមរបស់លោក លទ្ធផលបានបែរជាចេញមកអវិជ្ជមាន បញ្ជាក់ថា លោកមិនបានប្រើប្រាស់គ្រឿងញៀនអ្វីឡើយ។

ក្រោយពីទទួលបានលទ្ធផលអវិជ្ជមាន ប៉ូលីសក៏សម្រេចចិត្ត បញ្ជូនតារាប្រុសរូបនេះ ត្រឡប់ទៅផ្ទះវិញ។ 

ប៉ុន្តែទោះជាយ៉ាងនេះក្ដី ប៉ូលីសបានប្រកាសថា នឹងបន្តការស៊ើបអង្កេតលើករណីនេះដដែល៕

ទស្សនារូបភាពខាងក្រោម ៖

Wheesung
Wheesung
Wheesung
Wheesung
Wheesung
Wheesung
Wheesung
Wheesung
Wheesung
Wheesung
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T