តោះចែកគ្នាដឹង! របស់របរប្រើប្រាស់ដែលអ្នកគួរតែមាននៅក្នុងផ្ទះ ស្របពេលវីរុសកូរ៉ូណាកំពុងកើនឡើង

//s5.kh1.co/b4/b448ba371573795e925ec72861f9bed28f48a70f.jpg
យល់ដឹង

 ០២-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ករណីវីរុសកូរ៉ូណាបានកើនឡើងជារៀងរាល់ថ្ងៃ ធ្វើឲ្យមនុស្សជុំវិញពិភពលោកត្រូវសម្រេចចិត្តនៅផ្ទះ និងនៅឆ្ងាយពីទីប្រជុំជននានា។

ករណីវីរុសកូរ៉ូណាបានកើនឡើងជារៀងរាល់ថ្ងៃ ធ្វើឲ្យមនុស្សជុំវិញពិភពលោកត្រូវសម្រេចចិត្តនៅផ្ទះ និងនៅឆ្ងាយពីទីប្រជុំជននានា។ នៅក្នុងស្ថានភាពនេះ ប្រជាជនជាច្រើន ក៏បានចាប់ផ្តើមនាំគ្នាទិញ ម៉ាស ស្រោមដៃ ទឹកលាងសម្អាតដៃ និងរបស់របរប្រើប្រាស់មួយចំនួនទុកដើម្បីបង្ការទៅថ្ងៃខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះគឺជាគន្លឺះមួយចំនួនដែលអ្នកគួរតែរៀបចំទុក ក្នុងអំឡុងពេលដែលអ្នកមិនអាចចេញទៅក្រៅក្នុងរយៈពេលយូរ ដោយសារតែមានការកើនឡើងជាខ្លាំងនៃវីរុសក៏កាចសាហាវនេះ៖

១. អ្នកគួរតែទិញម្ហូបអាហារឲ្យបានគ្រប់គ្រាន់ និងទឹកបរិសុទ្ធ ដែលអាចផ្គត់ផ្គង់ទុកបានយ៉ាងហោចណាស់ ២ អាទិត្យឡើងទៅ។ 

២. ត្រូវឲ្យប្រាកដថា ក្នុងផ្ទះរបស់អ្នក មានអាហារដែលឆ្អិនស្រាប់ ដូចជា អាហារកំប៉ុង អាហារដែលផ្តល់ប្រូតេអ៊ីន អាហារប្រភេទស្រូវសាលី ផ្លែឈើសម្ងួត ដំណាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រភេទនំខូឃីស៍។

https://s5.kh1.co/__image/w=650,h=488,q=100/cb/cb33543333fab6d7e3f451ccebebfd793b90acc1.jpg

៣. ត្រូវរៀបចំទុកដាក់ថ្នាំមួយចំនួនមានដូចជា ថ្នាំបំបាត់ការឈឺចាប់រាងកាយ ថ្នាំបំបាត់ក្អក ផ្តាសាយ ថ្នាំវីតាមីន រួមទាំងឧបករណ៍ជំនួយបឋម។

៤. ត្រូវរៀបចំទុកដាក់ផលិតផលលាងសម្អាត ដូចជា ក្រដាសអនាម័យ សាប៊ូដុំ ទឹកលាងសម្អាតបន្ទប់ និងទឹកលាងដៃ ហើយត្រូវប្រាកដថា ផលិតផលទាំងអស់អាចកំចាត់មេរោគបានល្អ។

៥. ប្រសិនជាអ្នកមានកូនតូចៗ អ្នកគួរតែមានឲ្យបានគ្រប់គ្រាន់នូវ ទឹកដោះគោ ខោទឹកនោម ក្រណាត់ជូតទារក និងអាហារបំប៉នសម្រាប់ក្មេងៗ។

៦.អ្នកដែលមានសត្វចិញ្ចឹម គួរតែមានអាហារ និងរបស់ប្រើប្រាស់សម្រាប់ពួកវាឲ្យបានគ្រប់គ្រាន់។ 

៧. ត្រូវមានឯកសារមួយចំនួនដែលទាក់ទងនឹងការត្រួតពិនិត្យសុខភាពពីវេជ្ជបណ្ឌិត និងឯកសារសំខាន់ៗមួយចំនួននៅក្នុងដៃដូចជា ច្បាប់ធានារ៉ាប់រង ឯកសារធនាគារ អត្តសញ្ញាណប័ណ្ណ និងឯកសារសំខាន់ៗផ្សេងទៀត៕

https://s5.kh1.co/__image/w=650,h=650,q=100/80/80092ae049e64a05cf9209b1ef703cdc582e48db.jpg
Nget Sovanmaly
កូនផ្កាយ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T