ខ្លាំងបាត់! ហេតុតែខ្លាចកូរ៉ូណា ស្ត្រីម្នាក់យកអីវ៉ាន់ ទិញពីក្រៅមកត្រាំសាប៊ូ ដើម្បីកម្ចាត់មេរោគ

//s5.kh1.co/75/7542658d613ed541d7ae37176c5de964845ca785.jpg
សង្គម

 ០១-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដោយសារខ្លាចវីរុសកូរ៉ូណា! ស្ត្រីម្នាក់យកអីវ៉ាន់ដែលទិញពីខាងក្រៅទាំងអស់ មកត្រាំក្នុងអាងត្រាំទឺកសាប៊ូលាងតែម្តង។

បរទេស៖ សព្វថ្ងៃនេះប្រជាជនទាំងអស់នៅលើពិភពលោក កំពុងតែមានភាពភ័យខ្លាចនឹងវីរុសកូរ៉ូណា ដែលទើបនឹងមានវត្តមានថ្មីៗនេះ ដែលចេញមកពីទីក្រុង វ៉ូហានប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ជនរងគ្រោះ ដែលបានឆ្លងវីរុសនេះមានចំនួនច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលតួលេខសារព័ត៍មានល្បីៗជាច្រើន បានបង្ហាញពីអត្រាទាំងអ្នកឆ្លង និងអ្នកស្លាប់ដោយសារកូវីដ-១៩​ គឺមានជារៀងរាល់ថ្ងៃមិនដែលលោះមួយថ្ងៃសោះ ដោយប្រទេសនីមួយៗកំពុងតែ ប្រកាសអាសន្នអំពីវីរុសមួយនេះផងដែរ។

ជាក់ស្តែងមានស្ត្រីម្នាក់ ដែលបានទិញគ្រឿងបរិភោគចម្រុះមុខពីខាងក្រៅរួចមក ក៏បានចាក់ចូលទៅក្នុងអាងងូតទឹក ព្រមទាំងចាក់សាប៊ូយ៉ាងច្រើន ចូលទៅក្នុងផងដែរ ដើម្បីធ្វើការលាងសម្អាតរបស់ទាំងនោះ មុនពេលយកទៅដាក់ក្នុងទូរទឹកកក ក្រោយពីគាត់មានមន្ទិលថារបស់ទាំងនេះអាចមានវីរុស ដែលនៅតោងជាប់ផងដែរ។

ក្រោយពីមហាជន បានឃើញរូបថតទាំងនេះ រួចហើយពួកក៏បញ្ចេញមតិផ្សេងៗគ្នា ទៅតាមគំនិតរៀងៗខ្លួន ប៉ុន្តែមតិភាគច្រើនគឺនិយាយអំពីទំនួលខុសត្រូវ និងភាពប្រុងប្រយ័ត្នខ្ពស់ដែលនាងមានចំពោះខ្លួន ក៏ដូចជាក្រុមគ្រួសារទាំងមូលផងដែរ ទោះបីជាធ្វើបែបនេះវាធ្វើឲ្យមាន ភាពខ្ជះខ្ជាយពេលវេលា និងថវិកាខ្លះក៏ដោយ ប៉ុន្តែនេះជាសកម្មភាពមួយ ជួយការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសគឺធានាសុវត្ថិភាព១០០ភាគរយតែម្តង៕

សូមចូលមើលរូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
https://s5.kh1.co/__image/w=650,h=342,q=100/77/77e37650d177e5823a2f04c20c05b08484b188ad.jpg
រូបតំណាង
រូបតំណាង
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T