ស្រីៗដឹងវិធីទាំងនេះ ទោះក្តៅយ៉ាងណាមិនបារម្ភខ្លាចខូចស្បែកដែរ!

//s5.kh1.co/05/059f4c9a0a6045bfda3640b3e6722138b0bdf1ab.jpg
នារី

 ០១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ដឹង​តែ​វិធី​ថែ​ទាំ​ស្បែក​សាមញ្ញៗ​បែប​ធម្មជាតិ​ទាំង​នេះ ចង់​ចេញ​ទៅ​ខាង​ក្រៅ​ពេល​ណា​ក៏​បាន​មិន​បារម្ភ​ខា្លច​ខ្មៅ​ខូច​ស្បែក។

នៅ​ក្នុង​រដូវ​ក្តៅ​បែប​នេះ ស្រ្តីៗ​មួយ​ចំនួន​មិន​ហ៊ាន​ចេញ​ទៅ​ក្រៅ​ញឹក​ញាប់​ពេក​ទេ ព្រោះ​បារម្ភ​ខ្លាច​ខូច​ស្បែក ឡើង​ជាំ​ស្បែក ពិបាក​ថែទាំ​ឲ្យ​បាន​ស្អាត​ល្អ​វិញ។​ តែ​កុំ​បាច់​បារម្ភ​ពេក​អី! ដឹង​តែ​វិធី​ថែ​ទាំ​ស្បែក​សាមញ្ញៗ​បែប​ធម្មជាតិ​ទាំង​នេះ ចង់​ចេញ​ទៅ​ខាង​ក្រៅ​ពេល​ណា​ក៏​បាន​មិន​បារម្ភ​ខា្លច​ខ្មៅ​ខូច​ស្បែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ 

លាប​ឡេ​ការពារ​កម្តៅ​ដែល​មាន SPF ខ្ពស់ (SPF30-50) មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​មិន​អោយ​កម្តៅ​ព្រះអាទិត្យ​ប៉ះ​ពាល់​ដល់​ស្បែក។ នៅ​ពេល​ដែល​បែក​ញើស​ ឬ​ទើប​ចេញ​ពី​ហែល ឬ​ងូត​ទឹក​ត្រូវ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​រៀង​រាល់​ពីរ​ម៉ោង​ម្តង​។

២. ចៀសវាង​ពន្លឺ​ព្រះអាទិត្យ​ចន្លោះ​ម៉ោង​១០ព្រឹក-​២​ថ្ងៃ​ត្រង់

ចន្លោះ​ម៉ោង​នេះ​គឺ​ជា​ពេល​ដែល​ព្រះអាទិត្យ​ក្តៅ​ខ្លាំង​បំផុត ហើយ​បង្កើត​ឱកាស​ដ៏​ល្អ​សម្រាប់​កម្តៅ​ព្រះអាទិត្យ​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ការ​ប្រែប្រួល​ផង​ដែរ។ ប្រសិន​បើ​ចាំ​បាច់​ត្រូវ​ចេញ​ទៅ​ក្រៅ​នៅ​ម៉ោង​នេះ គួរ​ប្រើ​ឆ័ត្រ ឬ​ស្លៀក​សម្លៀក​បំពាក់​ដែល​អាច​ការពារ​ស្បែក​បាន​ពី​កម្តៅ​ព្រះអាទិត្យ។

៣. ខាត់​ស្បែក

ការ​ខាត់ស្បែក​ជា​វិធី​ល្អ​មួយ​ដែល​ជួយ​រក្សា​ស្បែក​ឲ្យ​មាន​ភាព​ស​ម៉ត់​រលោង។ ពេល​អាកាសធាតុ​ក្តៅ​ ដើម្បី​ធានា​ថា​ស្បែក​នៅ​តែ​ស្អាត​នោះ គួរ​ធ្វើ​ការ​ខាត់​ស្បែក​ឲ្យ​បាន​១-២​ដង​/​សប្តាហ៍​ដោយ​ប្រើ​រូបមន្ត​ខាត់​ស្បែក​ធម្មជាតិ​ដូចជា ម្សៅរមៀត ពន្លៃ កាកកាហ្វេ ម្នាស់ ឬ​អាច​ប្រើ​ថ្នាំ​ខាត់​ស្បែក​ដែល​គ្មាន​ជាតិ​កាត់​ច្រើន មិន​ប៉ះ​ពាល់​ដល់​សុខភាព​ស្បែក​ក៏​បាន។

៤. រក្សាសំណើម

ការ​រក្សា​សំណើម​គឺ​សំខាន់​ណាស់​សម្រាប់​ស្បែក និង​សុខភាព​ជារួម​តែ​ម្តង ហើយ​វា​កាន់​តែ​សំខាន់​ទៀត​នៅ​ក្នុង​រដូវ​ក្តៅ។ យើង​គួរ​ផឹក​ទឹក​ឲ្យ​បាន​៨កែវ​/ថ្ងៃ​ទើប​វា​ល្អ​ដល់​សុខភាព​ទូទៅ និង​រាងកាយ​ផងដែរ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T