សត្វឆ្មាដំបូងគេនៅហុងកុង ធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩

//s5.kh1.co/b1/b1c68bad31d00c6b9b5cdd0229f9dd87f8bcf45b.jpg
សង្គម

 ០១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

យោងតាមមន្ទីរកសិកម្ម និងជលផលប្រចាំហុងកុង បានឲ្យដឹងថាសត្វឆ្មាមួយក្បាល បានធ្វើតេស្ដវិជ្ជមានវីរុសប្រភេទថ្មីកូរ៉ូណា ឬ កូវីដ-១៩ បន្ទាប់ពីម្ចាស់របស់វាត្រូវបានបញ្ជាក់ថា មានផ្ទុកវីរុសនេះដែរ

ហុងកុង៖ យោងតាមមន្ទីរកសិកម្ម និងជលផលប្រចាំហុងកុង បានឲ្យដឹងថា សត្វឆ្មាមួយក្បាលបានធ្វើតេស្ដវិជ្ជមានវីរុសប្រភេទថ្មីកូវីដ-១៩ បន្ទាប់ពីម្ចាស់របស់វាត្រូវគេបញ្ជាក់ថា មានផ្ទុកវីរុសនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្មាមួយក្បាលនោះ ត្រូវបានគេធ្វើតេស្ដវិជ្ជមាន បន្ទាប់ពីការប្រមូលសំណាកពីមាត់ ច្រមុះ និងគូទរបស់វាយកទៅពិនិត្យ។ ហើយឆ្មានោះដែរ គឺជាសត្វចិញ្ចឹមទីបីហើយនៅហុងកុង ដែលបានធ្វើតេស្ដវិជ្ជមានវីរុសថ្មីនេះ បន្ទាប់ពីករណីមុនៗ ត្រូវបានរកឃើញនៅលើសត្វសុនខចំនួនពីរក្បាល។

រូបតំណាង
រូបតំណាង

បើតាមសមាគមពេទ្យសត្វបានឲ្យដឹងថា សត្វចិញ្ចឹមទាំងអស់ទំនងជាឆ្លងវីរុសមកពីម្ចាស់របស់ពួកវា ឬ មនុស្សដទៃទៀតដែលមានផ្ទុកវីរុសនេះ។

យ៉ាងណាមិញ បើយោងទៅតាមសេចក្ដីជូនដំណឹងមួយរបស់នាយកដ្ឋានកសិកម្ម និងជលផល កាលពីល្ងាចថ្ងៃអង្គារ ទី ៣១ ខែ មីនា ម្សិលមិញបាននិយាយថា បច្ចុប្បន្ននេះ មិនមានភ័ស្ដុតាងណាមួយបញ្ជាក់ថា សត្វចិញ្ចឹមគឺជាប្រភពនៃជំងឺកូវីដ-១៩ នៅឡើយទេ ហើយម្ចាស់ក៏ពុំគួរបោះបង់ពួកវាចោលឡើយ។ ចំណែក អង្គការសុខភាពពិភពលោកឯណោះវិញ ក៏បានបញ្ជាក់នៅលើគេហទំព័រផ្លូវការណ៍របស់ខ្លួន ដូច្នេះផងដែរ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T