កប់ណាស់! ក្រោយឃើញផ្ទះ ទៀងមុំ សុធាវី នៅបារាំង ពិតជាធំស្អាតខ្លាំង គួរឲ្យចង់រស់នៅ

//s5.kh1.co/e7/e7664007e5c182b909e7c96e72246d4fb17eb8fc.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកនាង ទៀង​មុំ សុធាវី បានបង្ហោះរូបភាពផ្ទះព្រមទាំងទីធ្លានៃបរិវេណផ្ទះ នៅក្នុងប្រទេសបារាំងភ្លាម ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ដោយបរិវេណផ្ទះរបស់នាងពិតជាស្រស់ស្អាត និង ធំទូលាយគួរឲ្យចង់រស់នៅ

បារាំង៖ តារាចម្រៀង អ្នកនាង​ ទៀងមុំ សុធាវី ដោយនាងបានរៀបការកាលពីខែ កុម្ភះ កន្លងទៅថ្មីៗនេះ ខណៈពេលដែលនាងរៀបការមិនបានប៉ុន្មានផង ស្រាប់តែពេលនេះអ្នកនាងបានទៅរស់នៅ ឯប្រទេសបារាំងជាមួយនឹងស្វាមី យ៉ាងមានសុភមង្គល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីនាងបានរៀបការរួច ក៏មិនបានធ្វើឲ្យនាងធ្លាក់នៅប្រជាប្រិយភាពនោះទេ ដោយពេលនេះនាង និង ស្វាមីកំពុងកសាងគ្រួសារនៅឯប្រទេសបារាំង ដែលធ្វើឲ្យហ្វេនជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ជាមួយក្តីសុខរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ បន្ទាប់ពីទៅដល់បារាំង នាងជាមួយស្វាមីបានបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នាកាន់តែខ្លាំងឡើងៗ។

ជាក់ស្ដែង អ្វីដែលយើងសង្កេតឃើញនោះ អ្នកនាង ទៀង​មុំ សុធាវី បានបង្ហោះរូបភាពផ្ទះ ព្រមទាំងទីធ្លានៃបរិវេណផ្ទះ នៅក្នុងប្រទេសបារាំងភ្លាម ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ដោយបរិវេណផ្ទះរបស់នាងពិតជាស្រស់ស្អាត និង ធំទូលាយគួរឲ្យចង់រស់នៅ។

ជាពិសេសនោះគឺ ការរៀបចំពិតជាស្រស់ស្អាត បែបធម្មជាតិ មានត្រី មានទឹក និងដាំដើមឈើពណ៌ខៀវស្រងាត់តែម្តង ដូច្នេះហើយទើបធ្វើឲ្យហ្វេនជាច្រើន មិនសរសើរមិនបានជាមួយនឹងទិដ្ឋភាពផ្ទះរបស់នាងពិតជាធំខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ទៀង​មុំ សុធាវី និង ស្វាមី
  អ្នកនាង ទៀង​មុំ សុធាវី និង ស្វាមី
  អ្នកនាង ទៀង​មុំ សុធាវី និង ស្វាមី
  អ្នកនាង ទៀង​មុំ សុធាវី និង ស្វាមី
  អ្នកនាង ទៀង​មុំ សុធាវី និង ស្វាមី
  អ្នកនាង ទៀង​មុំ សុធាវី និង ស្វាមី
  អ្នកនាង ទៀង​មុំ សុធាវី និង ស្វាមី
  អ្នកនាង ទៀង​មុំ សុធាវី និង ស្វាមី
  អ្នកនាង ទៀង​មុំ សុធាវី និង ស្វាមី
  អ្នកនាង ទៀង​មុំ សុធាវី និង ស្វាមី
រូបភាព អ្នកនាង ទៀង​មុំ សុធាវី  នៅប្រទេសបារាំង
រូបភាព អ្នកនាង ទៀង​មុំ សុធាវី  នៅប្រទេសបារាំង
រូបភាព អ្នកនាង ទៀង​មុំ សុធាវី  នៅប្រទេសបារាំង
រូបភាព អ្នកនាង ទៀង​មុំ សុធាវី នៅប្រទេសបារាំង
បរិវេណផ្ទះ  អ្នកនាង ទៀង​មុំ សុធាវី នៅប្រទេសបារាំង

ទៀង មុំ​សុធា​វី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T