មន្ត្រីក្រសួង៖ សមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់ការអ្នកលក់ម៉ាស និង​ទឹក​​លាង​​​ដៃ ​ដែល​ «​​ជញ្ជក់​ឈាម​ពលរដ្ឋ»

//s5.kh1.co/4c/4c086880c4d52e2258b6a3118f5829c64f5a09c9.jpg
សង្គម

 ៣១-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

«មន្ត្រីក្រសួងពាណិជ្ជកម្ម មានកិច្ចសហការជាមួយប៉ូលីសសេដ្ឋកិច្ច ដើម្បីពិនិត្យមើលរាល់ការលក់សម្ភារៈការពារ​កូវីដ១៩ អំឡុងពេលនេះ»

«មន្ត្រីក្រសួងពាណិជ្ជកម្ម មានកិច្ចសហការជាមួយប៉ូលីសសេដ្ឋកិច្ច ដើម្បីពិនិត្យមើលរាល់ការលក់សម្ភារៈការពារ​កូវីដ១៩ អំឡុងពេលនេះ។ អ៊ឹចឹងបើឃើញលក់ខុសប្រក្រតី​ដូចជាការដំឡើងថ្លៃហួសហេតុ វាហាក់ដូចជាជញ្ជក់​ឈាម​ពលរដ្ឋ យើងនឹងចាត់វិធានការធ្ងន់ ឬស្រាលទៅតាមច្បាប់។»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាការលើកឡើងពីសំណាក់លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់អ្នកសារព័ត៌មាន Khmerload​​ នាថ្ងៃអង្គារ ៣១មីនានេះ។ ការលើកឡើងរបស់មន្ត្រីពាណិជ្ជកម្មយ៉ាងដូច្នេះ ធ្វើឡើងក្រោយ​លោកអះអាងថា ក្រសួង​បានពិនិត្យឃើញសន្ទស្សន៍ថ្លៃទំនិញរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករ​តាមអនឡាញមួយចំនួនបាននឹង​កំពុងឃោសនា ព្រមទាំងលក់ដំឡើងថ្លៃម៉ាស និងអាល់កុល ក្នុងតម្លៃហួសហេតុ ដែលធ្វើឲ្យប៉ះពាល់​ដល់ជីវភាព​ប្រចាំ​ថ្ងៃ​របស់ពលរដ្ឋ។

លោកបន្តថា៖ «យើងមានអ្នកតាមដានអ្នកលក់ម៉ាស ទឹកលាងដៃ និងឧបករណ៍ៗការពារកូវីដ១៩។ អ្នកលក់ខ្លះ ដំឡើងថ្លៃហួសហេតុ។ បើលក់យកចំណេញល្មមៗ​ ក្រសួងមិនថាអីទេ។ ជាធម្មថា សេដ្ឋកិច្ចទីផ្សារសេរី កាលណា​តម្រូវការច្រើន ទំនិញក៏ឡើងថ្លៃ។ តែបើទិញមក១០ដុល្លារ លក់វិញ១៣ដុល្លារមិនជាអីទេ តែបើលក់វិញដល់២០ ឬ៣០ដុល្លារ វាធ្វើឲ្យជ្រួលច្របល់ ហើយប៉ះពាល់ដល់សង្គម។»

ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេ ដែលមន្ត្រីក្រសួងចេញមុខទទូចឲ្យអាជីវករយោគយល់ ខណៈ​ស្ថានភាពនេះ កម្ពុជាកំពុងរងគ្រោះពីកូវីដ១៩ ដូចប្រទេសដទៃដែរ។ កន្លងមកថ្មីៗ ក្រសួងពាណិជ្ជកម្មផងដែរ ក៏បាន​ចេញលិខិតណែនាំដល់អាជីវករម្តងជាពីរដងរួចមកហើយ ស្តីពីការហាមឃាត់ការលក់ដំឡើងថ្លៃម៉ាស ព្រមទាំងសម្ភារៈ​សម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ។

យ៉ាងណាមានមតិរិះគន់ថា រោងចក្រក៏ដំឡើង​ថ្លៃ​ស្រាប់ ដែលតម្រូវឲ្យអាជីវករយកលក់បន្តត្រូវដំឡើងថ្លៃដែរ។ ជាការឆ្លើយតប មន្ត្រីក្រសួងថា ខ្លួនយល់ពី​រឿង​សេដ្ឋកិច្ចសេរី ហើយក៏មិនបានហាមរឿងអ្នកលក់ដំឡើងថ្លៃម៉ាស និងទឹកលាងដៃអីនោះដែរ។ តែលោកថា តម្លៃ​ក៏មិនត្រូវហួសហេតុពេកដែរ ពោលដំឡើងថ្លៃយកចំណេញ​​ល្មមៗបានហើយ ព្រោះខ្មែរដូចគ្នាទេ៕

លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T