ប្រធានាធិបតីប្រេស៊ីលបង្ហោះព័ត៌មានក្លែងក្លាយ ទាក់ទងនឹងជំងឺកូវីដ-១៩ មានអីត្រូវហ្វេសប៊ុកនិងថ្វីតធឺលុបចោលតែម្ដង

//s5.kh1.co/22/22ade32abfadce85171481b6790189b51b21f244.jpg
បច្ចេកវិទ្យា

 ៣១-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វាជារឿងមួយដ៏កម្រសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ក្នុងការដកចោលការបង្ហោះរបស់ប្រមុខរដ្ឋនៃប្រទេសមួយ។

ប្រេស៊ីល៖ ហេ្វកប៊ុកនិងថ្វីតធឺបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានបញ្ជាឲ្យលុបចោល នូវវីដេអូដែលប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានអះអាងមិនពិតថា ថ្នាំមួយកំពុងដំណើរការគ្រប់ទីកន្លែង ដែលអាចប្រឆាំងនឹងវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជារឿងមួយដ៏កម្រសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ក្នុងការដកចោលការបង្ហោះរបស់ប្រមុខរដ្ឋនៃប្រទេសមួយ ប៉ុន្ដែវីរុសឆ្លងសកលកូរ៉ូណាបាននាំឲ្យក្រុមហ៊ុននានា ធ្វើការផ្លាស់ប្ដូរយ៉ាងខ្លាំង ដើម្បីលុបបំបាត់នូវវេជ្ជបញ្ជាគ្មានមូលដ្ឋាន ការបោកបញ្ឆោត និងព័ត៌មានមិនពិតផ្សេងទៀត ដែលវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។

https://s5.kh1.co/__image/w=650,h=434,q=100/22/22ade32abfadce85171481b6790189b51b21f244.jpg

ហ្វេសប៊ុកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «យើងលុបចោលមាតិកានៅក្នុងហ្វេសប៊ុកនិងអ៊ីនស្ដាក្រាម ដែលរំលោភលើស្ដង់ដារសហគមន៍របស់យើង ដែលមិនអនុញ្ញាតឲ្យមានព័ត៌មានមិនពិត ដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយ»។ ហ្វេសប៊ុកបាននិយាយថា ខ្លួនបានលុបចោលវីដេអូមួយនេះ ខណៈថ្វីតធឺបាននិយាយថា ខ្លួនតម្រូវឲ្យលោក Bolsonaro ដកចោលដោយខ្លួនឯង ប្រសិនបើគាត់ចង់បន្ដប្រើប្រាស់ថ្វីតធឺ។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងបានព្រមានកាលពីថ្ងៃសៅរ៍ថា ថ្នាំប្រភេទនេះអាចបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ រួមទាំងអាយុជីវិតផងដែរ។ ក្រុមហ៊ុនថ្វីតធឺដែលបានអនុម័តគោលការណ៍ថ្មី ដើម្បីកាត់បន្ថយព័ត៌មានមិនពិត បាននិយាយថា ខ្លួនក៏ធ្លាប់បានលុបចោលនូវការបង្ហោះពីមុនៗចំនួនពីរ របស់លោក Bolsonaro ដែលនិយាយពាក់ព័ន្ធនឹងវីរុសកូរ៉ូណាផងដែរ៕ 

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T