Boom Suphaphorn សម្ដែងចប់មួយរឿងនេះ មានអ្នកស្អប់មិនតិចនាក់នោះទេ

//s5.kh1.co/cd/cd4085adefb32b686e691ba7c80baaedf96484f6.jpg
នារី

 ៣១-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាសម្ដែងស្រីវ័យ៣២ឆ្នាំ Boom Suphaphorn ពេលនេះបានជាប់ឈ្មោះចូលក្នុងតារាងតារាស្រីកំពូលកាចឆ្នាស់ប្រចាំប្រទេសថៃហើយ បន្ទាប់ពីតារាស្រីរូបនេះបានសម្ដែងជាតួអង្គកាចក្នុងរឿង Leh Buphakal។

ថៃ៖ តារាសម្ដែងស្រីវ័យ៣២ឆ្នាំ Boom Suphaphorn ពេលនេះបានជាប់ឈ្មោះចូលក្នុងតារាងតារាស្រីកំពូលកាចឆ្នាស់ប្រចាំប្រទេសថៃហើយ បន្ទាប់ពីតារាស្រីរូបនេះបានសម្ដែងជាតួអង្គកាចក្នុងរឿង Leh Buphakal។ ចំពោះរឿងនេះ Boom ត្រូវសម្ដែងរហូតដល់ទៅ៣ជាតិ ប៉ុន្តែសាច់រឿងទើបតែចេញបានពីរជាតិប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យកត់សម្គាល់ តួអង្គរបស់ Boom ទាំងពីរជាតិនេះគឺសុទ្ធសឹងតែមិនធម្មតា រហូតដល់ថ្នាក់អ្នកគាំទ្រខ្លះថា ចង់ត្រៀមសម្បកធុរេនទុកគប់ដាក់កញ្ចក់ទូរទស្សន៍ ពេលចេញមុខតួអង្គនេះម្ដងៗ។ សម្រាប់តួអង្គក្នុងសម័យរជ្ជកាលទី៥ Boom សម្ដែងជាតួអង្គឈ្មោះ បុណ្យលឿ ជាអតីតស្រីធ្វើការនៅផ្ទះបន ប៉ុន្តែដោយសារនាងបានជួយជីវិតតួឯកស្រី ដែលសម្ដែងដោយ Taew Nattaphon នាងត្រូវបានគ្រួសារតួឯកស្រីយកមកឲ្យធ្វើជាអ្នកបម្រើនៅផ្ទះជាមួយនឹងការរស់នៅដ៏សមរម្យមួយ។ ប៉ុន្តែនាងបុណ្យលឿ តែងតែបង្កជម្លោះជាមួយអ្នកបម្រើដទៃ ជាពិសេសនាងបានលួចស្រឡាញ់ស្វាមីរបស់ចៅហ្វាយ ដែលសម្ដែងដោយ Jame Jirayu រហូតដល់ថ្នាក់ហ៊ានដាក់ស្នេហ៍ និងប្រើល្បិចគ្រប់បែបយ៉ាងដើម្បីបំបែកបំបាក់តួឯកទាំងពីរ។

សម្រាប់យុគសម័យបច្ចុប្បន្ន Boom សម្ដែងជាតួអង្គ ប៉ាក់បុណ្យ ជាមនុស្សស្រីម្នាក់ដែលមានសមត្ថភាពអាចមើលឃើញអតីតកាលបាន។ ដោយសារនាងមានគំនុំនឹងតួអង្គទាំងពីរតាំងពីជាតិមុនមក នាងនៅតែបន្តប្រើល្បិចពិសពុលបំបែកបំបាក់អ្នកទាំងពីរ ជាពិសេសនាងថែមទាំងក្លាយទៅជាឃាតករលាក់មុខ សម្លាប់មនុស្សដើម្បីចម្រើនអំណាចខ្លួនឯង។ 

គួរបញ្ជាក់ផងដែរថា Boom ទើបតែសម្ដែងបានពីររឿងប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពនាងពិតជាមិនធម្មតា ពិសេសការដែលទស្សនិកជនទស្សនាហើយ ស្អប់ ខឹង នឹងតួអង្គដែលនាងសម្ដែងនេះ សបញ្ជាក់ឲ្យឃើញពីភាពជោគជ័យរបស់នាងផងដែរ៕

Boom Suphaphorn
Boom Suphaphorn
 Jame Jirayu និង Boom Suphaphorn
Jame Jirayu និង Boom Suphaphorn
 Taew Nattaphon និង Boom Suphaphorn
 Taew Nattaphon និង Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn
Boom Suphaphorn,  Jame Jirayu និង Taew Nattaphon 
Boom Suphaphorn,  Jame Jirayu និង Taew Nattaphon 
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T