ប្រពៃណាស់! តារាខ្មែរល្បីៗទាំងនេះ ថតរូបសខ្មៅ ពាក់ម៉ាស់បង្ហាញអត្ថន័យ ដើម្បីផ្សព្វផ្សាយការពារវីរុស Covid-19!

//s5.kh1.co/c6/c63d3d6fe7ebda855805f033271e426ee171ee2c.png
តារា & កម្សាន្ដ

 ៣១-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះយើងបានឃើញនៅរូបភាពជាច្រើនសន្លឹក របស់តារាប្រុសស្រី បានដឹកដៃគ្នាទៅថតរូបផ្សព្វផ្សាយ ដោយរូបភាពទាំងនោះមានពណ៌ស ខ្មៅ ហើយសិល្បៈករ សិល្បៈការិនីក៏បានពាក់ម៉ាស់ការពារផងដែរ។

ភ្នំពេញ៖ ស្របពេលដែលជំងឺ Covid-19 បានឆ្លងមកដល់ប្រទេសកម្ពុជាមក ឃើញថា សិល្បៈករ និង សិល្បៈការនីល្បីៗជាច្រើនរូប បាននាំគ្នាបរិច្ចាគជាថវិកាផ្ទាល់ខ្លួន សម្រាប់ជួយទប់ស្កាត់នៅជំងឺមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនត្រឹមតែជាជួយជាថវិកា មួយមុខប៉ុណ្ណោះទេ តារាប្រុសស្រីល្បីៗមួយចំនួន ក៏បានបង្ហោះសារ ក៏ដូចជាធ្វើវីដេអូ អប់រំ និងបង្ហាញវិធីសាស្ត្រជាច្រើន ដើម្បីការពារខ្លួនពីជំងឺ Covid-19។ ដោយពួកគេ មានវិធីសាស្ត្រស្រដៀងៗគ្នា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ជាងមុន។

ជាក់ស្ដែង ថ្មីៗនេះយើងបានឃើញនៅរូបភាពជាច្រើនសន្លឹករបស់តារាប្រុសស្រី បានដឹកដៃគ្នាទៅថតរូបផ្សព្វផ្សាយ ដោយរូបភាពទាំងនោះមានពណ៌ស ខ្មៅ ហើយសិល្បៈករ សិល្បៈការិនីក៏បានពាក់ម៉ាស់ការពារផងដែរ។ មិនត្រឹមតែមានរូបភាពប៉ុណ្ណោះទេ ក៏មានសារខ្លីមួយផងដែរ ដោយបានសរសេរថា៖

  កាលពីប៉ុន្មានខែមុនយើងមិនទាំងស្គាល់ពាក្យថា «Corona virus » រឺ «វីរុសកូរ៉ូណា"»ផង។ សព្វថ្ងៃនតាមរយៈប្រព័ន្ធផ្សព្វផ្សាយមិនឈប់ឈរ បានធ្វើឲ្យយើងភាគច្រើនបានក្លាយជាអ្នកជំនាញខ្លួនឯងលើជំនាញការពារខ្លួនរោគរាតត្បាត។ វីរុសនេះកាចសាហាវ ហើយចំនួនកើនឡើងក៏លឿន ហើយវាកំពុងរាតត្បាតលើពិភពលោក។ ក្នុងកំឡុងពេលនេះផងដែរ យើងក៏បានបន្ថែមពាក្យថ្មី ដែលកំពុងកំណត់នឹងឆ្លុះបញ្ចាំងជីវិតប្រចាំថ្ងៃ «ការឃ្លាតឆ្ងាយពីសង្គម» រឺ « social distancing»។ ពិភពលោកកំពុងផ្លាស់ប្តូរមួយពព្រិចភ្នែក ដែលយើងមិនធ្លាប់បានគិតពីមុនមក ប៉ុន្តែយើងក៏កំពុងផ្លាស់ប្តូរវាជាមួយគ្នា ថ្ងៃនេះពួកយើងចូលរួម Project #iamyouweareus #ខ្ញុំគឺអ្នកអ្នកគឺយើងទាំងអស់គ្នា ដើម្បីជាចំណែកដាស់តឿន ពង្រឹងស្មារតីប្រជាជនកម្ពុជាឲ្យ ចេះការពារខ្លួនពីជំងឺ Covid 19.  #iamyouweareus កាពារខ្លួនអ្នក គ្រួសារអ្នកនៅផ្ទះដើម្បី ប្រទេសកម្ពុជា នឹង ពិភពលោកទាំងមូល៕

សារប្រភព៖ C.NATION STUDIO

ប្រភព៖ C.NATION STUDIO

ចង់ជ្រាបច្បាស់ ថាមានតារាល្បីៗរូបណាខ្លះ សូមតស្សនារូបភាពខាងក្រោម៖ 

គង់ សុជាតិ
គង់ សុជាតិ
ជា វិបុល
ជា វិបុល
ហេង វិសាល
ហេង វិសាល
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គឹម សីហា
គឹម សីហា
ហ្វីយ៉ាតា និង គូស្នេហ៍
ហ្វីយ៉ាតា និង គូស្នេហ៍
ម៉ានិត
ម៉ានិត
យឹម ណារ៉ា
យឹម ណារ៉ា
ខាត់ វ៉ៃហាំង
ខាត់ វ៉ៃហាំង
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
វណ្ណៈ បូរមី
វណ្ណៈ បូរមី
ភិន សុដាលីស
ភិន សុដាលីស
អ៊ួង សូរិយា
អ៊ួង សូរិយា
អេដា
អេដា
ជា លាងឈែ
ជា លាងឈែ
សយ សេងហួរ
សយ សេងហួរ
ប៊ុនផេង
ប៊ុនផេង
ដាវីដ
ដាវីដ
ចិត្ត កញ្ចនា
ចិត្ត កញ្ចនា
សុភ័ក្រ កុសុម៉ាហ៊ិន ច័ន្ទនីរ័ត្នភិន សុដាលីសគង់ ចាន់ស្រីមុំគង់ សុជាតិយឹម​ណារ៉ាជា វិបុល ខាត់ វ៉ៃហាំង វណ្ណៈ បូរមីជា លាងឆេ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T