ភ្នំពេញ៖ ស្របពេលដែលជំងឺ Covid-19 បានឆ្លងមកដល់ប្រទេសកម្ពុជាមក ឃើញថា សិល្បៈករ និង សិល្បៈការនីល្បីៗជាច្រើនរូប បាននាំគ្នាបរិច្ចាគជាថវិកាផ្ទាល់ខ្លួន សម្រាប់ជួយទប់ស្កាត់នៅជំងឺមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មិនត្រឹមតែជាជួយជាថវិកា មួយមុខប៉ុណ្ណោះទេ តារាប្រុសស្រីល្បីៗមួយចំនួន ក៏បានបង្ហោះសារ ក៏ដូចជាធ្វើវីដេអូ អប់រំ និងបង្ហាញវិធីសាស្ត្រជាច្រើន ដើម្បីការពារខ្លួនពីជំងឺ Covid-19។ ដោយពួកគេ មានវិធីសាស្ត្រស្រដៀងៗគ្នា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ជាងមុន។
ជាក់ស្ដែង ថ្មីៗនេះយើងបានឃើញនៅរូបភាពជាច្រើនសន្លឹករបស់តារាប្រុសស្រី បានដឹកដៃគ្នាទៅថតរូបផ្សព្វផ្សាយ ដោយរូបភាពទាំងនោះមានពណ៌ស ខ្មៅ ហើយសិល្បៈករ សិល្បៈការិនីក៏បានពាក់ម៉ាស់ការពារផងដែរ។ មិនត្រឹមតែមានរូបភាពប៉ុណ្ណោះទេ ក៏មានសារខ្លីមួយផងដែរ ដោយបានសរសេរថា៖
កាលពីប៉ុន្មានខែមុនយើងមិនទាំងស្គាល់ពាក្យថា «Corona virus » រឺ «វីរុសកូរ៉ូណា"»ផង។ សព្វថ្ងៃនតាមរយៈប្រព័ន្ធផ្សព្វផ្សាយមិនឈប់ឈរ បានធ្វើឲ្យយើងភាគច្រើនបានក្លាយជាអ្នកជំនាញខ្លួនឯងលើជំនាញការពារខ្លួនរោគរាតត្បាត។ វីរុសនេះកាចសាហាវ ហើយចំនួនកើនឡើងក៏លឿន ហើយវាកំពុងរាតត្បាតលើពិភពលោក។ ក្នុងកំឡុងពេលនេះផងដែរ យើងក៏បានបន្ថែមពាក្យថ្មី ដែលកំពុងកំណត់នឹងឆ្លុះបញ្ចាំងជីវិតប្រចាំថ្ងៃ «ការឃ្លាតឆ្ងាយពីសង្គម» រឺ « social distancing»។ ពិភពលោកកំពុងផ្លាស់ប្តូរមួយពព្រិចភ្នែក ដែលយើងមិនធ្លាប់បានគិតពីមុនមក ប៉ុន្តែយើងក៏កំពុងផ្លាស់ប្តូរវាជាមួយគ្នា ថ្ងៃនេះពួកយើងចូលរួម Project #iamyouweareus #ខ្ញុំគឺអ្នកអ្នកគឺយើងទាំងអស់គ្នា ដើម្បីជាចំណែកដាស់តឿន ពង្រឹងស្មារតីប្រជាជនកម្ពុជាឲ្យ ចេះការពារខ្លួនពីជំងឺ Covid 19. #iamyouweareus កាពារខ្លួនអ្នក គ្រួសារអ្នកនៅផ្ទះដើម្បី ប្រទេសកម្ពុជា នឹង ពិភពលោកទាំងមូល៕
ប្រភព៖ C.NATION STUDIO
ចង់ជ្រាបច្បាស់ ថាមានតារាល្បីៗរូបណាខ្លះ សូមតស្សនារូបភាពខាងក្រោម៖





















