អ្នកណាទៅ? Ferdinand ប្រាប់ Man UTD ឲ្យចាយលុយ ២៣០លាន ទិញយកខ្សែប្រយុទ្ធលំដាប់ A ពីរនាក់នេះ

//s5.kh1.co/82/82db3796e81d5d46ae19316dd9d8eacebabc541e.jpg
កីទ្បា

 ៣១-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Ferdinand ប្រាប់ Man UTD ឲ្យចាយលុយ ២៣០លាន ទិញយកខ្សែប្រយុទ្ធ២រូបគឺ Harry Kane និង Jadon Sancho

អង់គ្លេស៖ លោក Rio Ferdinand បានជំរុញឲ្យអតីតក្រុមរបស់លោក Manchester United ចំណាយប្រាក់ ២៣០លានផោន ដើម្បីទិញយកខ្សែប្រយុទ្ធ២រូបនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ រួមមាន Harry Kane និង Jadon Sancho។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករដែល Man UTD មានបច្ចុប្បន្នត្រូវការរុះរើមួយចំនួន ខណៈ Ferdinand ចង់ឲ្យក្រុមបិសាចក្រហមនាំយកខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Harry Kane និងខ្សែប្រយុទ្ធស្លាបរបស់ Dortmund កីឡាករ Jadon Sancho។

កីឡាករ Harry Kane
កីឡាករ Harry Kane

ថ្មីៗនេះ Kane បានបញ្ជាក់ថាគេអាចនឹងចាកចេញពី Spurs បើសិនជាមិនអាចឈ្នះពានបាន ហើយ Ferdinand លោកមានអារម្មណ៍ថា Man UTD នឹងក្លាយជាទិសដៅសម្រចគោលបំណងរបស់ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ។

និយាយនៅក្នុងកម្មវិធីសំណួរ-ចម្លើយលើបណ្ដាញសង្គម Instagram អតីតខ្សែការពារឆ្នើម Ferdinand បាននិយាយថា៖

Harry (Kane) បានរង់ចាំសម្រេចក្ដីសុបិនជាមួយ Spurs ប៉ុន្តែវាមិនបានកើតឡើងទេ។ គេមានការខកចិត្ត។ ខ្ញុំដឹងថា Man UTD នឹងតាមប្រមាញ់គេ ព្រោះថាប្រភេទកីឡាករបែបនេះគឺល្អណាស់។ ខ្ញុំដឹងថា Juventus ក៏ចង់បានគេដែរ តើ Real Madrid ចង់បានរូបគេដែរទេ? តម្លៃខ្លួនរបស់គេយ៉ាងហោចណាស់ក៏១៣០លានផោនដែរ សម្រាប់ទីផ្សារបច្ចុប្បន្ន។

 Rio Ferdinand 
 លោក Rio Ferdinand
 លោក Rio Ferdinand

លើសពីនេះទៅទៀត Ferdinand ក៏បានបង្ហាញអារម្មណ៍ចង់ឲ្យ Man UTD នាំយកកីឡាករជម្រើសជាតិអង់គ្លេសម្នាក់ទៀតគឺ Jadon Sancho ដែលបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោឲ្យ Dortmund។ លោកគិតថា Sancho នឹងអាចជួយនៅតំបន់ប្រយុទ្ធរបស់ក្រុមលោក Ole Gunnar Solskjaer ច្រើន។

Ferdinand បានឲ្យដឹងយ៉ាងដូច្នេះថា៖

ខ្ញុំចង់ឲ្យ Jadon (Sancho) ទៅកាន់ក្លិបណាមួយដែលគេអាចវិវត្តន៍ខ្លួន និងឈ្នះពាន។ គេត្រូវបាន Man UTD, Chelsea និង PSG ចាប់អារម្មណ៍ ប៉ុន្តែខ្ញុំគិតថា Man UTD គឺជាកន្លែងដ៏សក្ដិសមសម្រាប់គេ។ ច្បាស់ណាស់ (Marcus) Rahsford, (Anthony) Martial, Kane និង Sancho នឹងសឲ្យឃើញពីគុណភាពប្រយុទ្ធ។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

គួរឲ្យដឹងដែរថា ក្រោយចំណាយរយៈពេល១៤ឆ្នាំ (២០០២-២០១៤) ជាមួយ Manchester United អតីតកីឡាករជម្រើសជាតិអង់គ្លេស Rio Ferdinand បានផ្លាស់ទៅកាន់ QPR ដោយលេងនៅទីនោះបានមួយរដូវកាល មុននឹងសម្រេចចិត្តព្យួរស្បែកជើងចូលនិវត្តន៍ពីអាជីពជាកីឡាករ៕

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T