ក្រសួងសុខាភិបាល​ប្រកាស មិនឲ្យ​ពេទ្យ​ឯកជន​ណា​ព្យាបាល ឬតេស្ត​រកកូវីដ​១៩​ ជាដាច់ខាត

//s5.kh1.co/db/dbf6291305bab810c8baba7e0171a856700e937c.jpeg
សង្គម

 ៣០-មីនា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ក្រសួងសុខាភិបាលចេញប្រកាសដោយមិនអនុញ្ញាតឲ្យព្យាបាលអ្នកជំងឺ និងធ្វើតេស្តរកវីរុសCovid-19 នៅតាមសេវា​ពិនិត្យព្យាបាលឯកជនជាដាច់ខាត

ក្រសួងសុខាភិបាលចេញប្រកាសដោយមិនអនុញ្ញាតឲ្យព្យាបាលអ្នកជំងឺ និងធ្វើតេស្តរកវីរុសCovid-19 នៅតាមសេវាពិនិត្យព្យាបាលឯកជនជាដាច់ខាត លុះត្រាមានការអនុញ្ញាតពីក្រសួងសុខាភិបាលជាមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ ក្រៅពីប្រកាសដោយមិនអនុញ្ញាតឲ្យព្យាបាលអ្នកជំងឺ និងធ្វើតេស្តរកវីរុសCovid-19 នៅតាមសេវាពិនិត្យព្យាបាលឯកជន រដ្ឋាភិបាលកន្លងមក បានប្រកាសឲ្យក្រុមហ៊ុនកាស៊ីណូទាំងអស់ផ្អាកសកម្មភាពអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន តម្រូវ​ឲ្យមន្ត្រី​ពាក់ព័ន្ធបិទ សាលារៀន ព្រមទាំងកន្លែងកម្សាន្តនានាដូចជាបៀរហ្កាឌិន KTV និងរោងភាពយន្តនានានៅទូទាំង​ប្រទេស ព្រមទាំងផ្អាកសេវារថយន្ដក្រុងសាធារណៈ និងសេវាកាណូត ដើម្បីកុំឲ្យមាន​ការជួប​ជុំព្រោះអាចនាំឲ្យមានករណីរាលដាលកើនឡើង។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនានេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 ចំនួន ១០៧នាក់។ ក្នុងចំណោមអ្នកឆ្លងខាងលើ មានអ្នកជាសះស្បើយ ចំនួន ២៣នាក់ហើយ៕

លិខិតពីក្រសួងសុខាភិបាល
លិខិតពីក្រសួងសុខាភិបាល
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T