អីយ៉ាស! Zidane ចូលខ្លួនប្រជែងជាមួយ Barca, Bayern និង Arsenal តាមទិញកីឡាករកំពុងឡើងកូដ១រូបនៅលីគអាល្លឺម៉ង់

//s5.kh1.co/bc/bce5b82ebf89902e9a6accf76c48a3f5233cfad3.jpg
កីទ្បា

 ៣០-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Zidane ចូលខ្លួនប្រជែងជាមួយ Barca, Bayern និង Arsenal តាមទិញកីឡាករខ្សែការពារក្រុម RB Leipzig កីឡាករ Dayot Upamecano

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានត្រៀមរួចរាល់ក្នុងការចូលប្រជែងជាមួយក្លិប Arsenal, Barcelona និង Bayern Munich ក្នុងការចុះហត្ថលេខាយកខ្សែការពារក្រុម RB Leipzig កីឡាករ Dayot Upamecano នៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍ពីកាសែតអេស្ប៉ាញ AS បានឲ្យដឹងថា ក្លិបជើងឯក Champions League ១៣សម័យ ជាក្លិបចុងក្រោយបង្អស់ដែលមានចំណាប់អារម្មណ៍ទៅលើ Upamecano ខណៈខ្សែការពាររូបនេះ មានតម្លៃទិញផ្ដាច់កុងត្រាចំនួន៥៥លានផោន (ឬប្រហែល៦៨លានដុល្លារ)។

  កីឡាករ Dayot Upamecano
  កីឡាករ Dayot Upamecano

កីឡាករសញ្ជាតិបារាំងបានទាក់ចិត្តក្រុមធំៗជាច្រើននៅតំបន់អឺរ៉ុប ក្រោយបង្ហាញទម្រង់លេងយ៉ាងលចធ្លោ ក្នុងរដូវកាលនេះ ជាក់ស្ដែងក្នុងចំណោមការបង្ហាញខ្លួនចំនួន២៩ប្រកួត គេបានជួយក្រុមរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់បានចំនួន៩ដង។

ទន្ទឹមនឹងការចង់បានរបស់ក្លិបធំៗ Upamecano ធ្លាប់បានបង្ហើបថានឹងសម្រេចពីអនាគតរបស់ខ្លួន នៅបំណាច់រដូវកាលនេះ​។ គាត់បាននិយាយប្រាប់កាសែត RMC Sport យ៉ាងដូច្នេះថា៖

មានក្លិបជាច្រើនដែលចង់បានខ្ញុំ។ ខ្ញុំនឹងពិភាក្សាជាមួយភ្នាក់ងាររបស់ខ្ញុំ ក៏ដូចជាគ្រួសាររបស់ខ្ញុំ នៅពេលបញ្ចប់រដូវកាល ហើយពួកយើងនឹងធ្វើការសម្រេចដ៏ត្រឹមត្រូវមួយ។

  កីឡាករ Dayot Upamecano
  កីឡាករ Dayot Upamecano
  កីឡាករ Dayot Upamecano

Arsenal បានព្យាយាមចរចាយក ខ្សែការពារសញ្ជាតិបារាំង កាលពីទីផ្សារដោះដូរខែមករាកន្លងទៅ ប៉ុន្តែដោយសារតម្លៃទិញផ្ដាច់កុងត្រា៧២លានផោន (ឬប្រមាណ ៨៩លានដុល្លារ) របស់គេ បានរាំងស្ទះការផ្ទេរនេះ។

គួរបញ្ជាក់ផងដែរ ក្នុងកិច្ចសន្យារបស់ Upamecano បានដាក់បញ្ចូលនូវលក្ខខណ្ឌពិសេសមួយ ដោយក្នុង១រដូវកាល តម្លៃទិញផ្ដាច់កុងត្រារបស់គេ នឹងបន្ថយចុះចំនួន១៧លានផោន៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T