Ronaldo នៅតែជាកីឡាករដែលរកចំណូលបានច្រើនដដែល ទោះបីឈានចូលវ័យ ៣៥ឆ្នាំក៏ដោយ

//s5.kh1.co/b5/b56a3e5d73aca1f0a10b5e448e7932f90cf5fcff.jpg
កីទ្បា

 ៣០-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កីឡាករកំពូល ១០រូប ដែលទទួលបានចំណូលច្រើនបំផុត ក្នុងរដូវកាល ២០១៩-២០២០ នេះ

ទោះបីជាវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ កំពុងតែរីករាលដាលទូទាំងពិភពលោក និងបានធ្វើឱ្យការប្រកួតកីឡាទាំងអស់ទូទាំងពិភពលោកបានផ្អាក ក្នុងនោះកីឡាបាល់ទាត់ក៏បានផ្អាកទាំងអស់ផងដែរ ដែលវាបានធ្វើឱ្យក្លឹបបាល់ទាត់ និងលីគបាល់ទាត់ទាំងអស់បាត់បង់នូវចំណូលយ៉ាងច្រើនពីវិស័យមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា ក្លឹបបាល់ទាត់មួយចំនួន បានស្នើកាត់ប្រាក់ខែកីឡាករ និងបុគ្គលិកផងដែរ អំឡុងពេលប្រយុទ្ធប្រឆាំងជាមួយជំងឺរាលត្បាតជាសកលមួយនេះ ហើយលីគបាល់ទាត់មួយចំនួន ក៏មានគោលការណ៍ និងវិធីសាស្ត្រផ្សេងៗគ្នា ដើម្បីធានានូវនិរន្តភាពរបស់លីគ និងបណ្តាក្លឹបនៅក្នុងលីគ។

យ៉ាងណា កីឡាករល្បីៗមួយចំនួន នៅតែអាចរកបានប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រាក់ខែរបស់ពួកគេនៅក្លឹប ប្រាក់ឧបត្ថម្ភផ្សេងៗ និងបានពីការផ្សាយពាណិជ្ជកម្មផ្សេងៗផងដែរ។

ថ្ងៃនេះ khmerload សូមបង្ហាញជូននូវកីឡាករកំពូល ១០រូប ដែលទទួលបានចំណូលច្រើនបំផុត ក្នុងរដូវកាល ២០១៩-២០២០ នេះ៖

១០-ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappé កំពុងលេងនៅក្លឹប Paris Saint-Germain រកបានប្រមាណ ២៧ លានផោន

កីឡាករ Kylian Mbappé
កីឡាករ Kylian Mbappé

៩-ខ្សែប្រយុទ្ធជម្រើសជាតិបូឡូញ Robert Lewandowski កំពុងលេងនៅក្លឹប Bayern Munich រកបានប្រមាណ ២៩ លានផោន

កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

៨-ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Raheem Sterling កំពុងលេងនៅក្លឹប Manchester City រកបានប្រមាណ ៣៣ លានផោន

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

៧-ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Andrés Iniesta កំពុងលេងនៅក្លឹប Kobe រកបានប្រមាណ ៣៤ លានផោន

កីឡាករ Andrés Iniesta
កីឡាករ Andrés Iniesta

៦-ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្សិក Eden Hazard កំពុងលេងនៅក្លឹប Real Madrid រកបានប្រមាណ ៣៨ លានផោន

កីឡាករ Eden Hazard
កីឡាករ Eden Hazard

៥-ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Antoine Griezmann កំពុងលេងនៅក្លឹប Barcelona រកបានប្រមាណ ៣៨ លានផោន

កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann

៤-ខ្សែប្រយុទ្ធជម្រើសជាតិវែល Gareth Bale កំពុងលេងនៅក្លឹប Real Madrid រកបានប្រមាណ ៣៨ លានផោន

កីឡាករ Gareth Bale
កីឡាករ Gareth Bale

៣-ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar កំពុងលេងនៅក្លឹប Paris Saint-Germain រកបានប្រមាណ ៩៥ លានផោន

កីឡាករ Neymar
កីឡាករ Neymar

២-ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo កំពុងលេងនៅក្លឹប Juventus រកបានប្រមាណ ១១៨ លានផោន

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

១-ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi កំពុងលេងនៅក្លឹប Barcelona រកបានប្រមាណ ១៣១ លានផោន៕

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ប្រភពtransfermarkt

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T