ធូរថ្លៃ! Liverpool បញ្ចេញកីឡាករឆ្នើមរូបនេះ ក្នុងតម្លៃត្រឹម២៨លានប៉ុណ្ណោះ ខណៈក្លិបអេស្ប៉ាញមួយកំពុងតាមប្រមាញ់

//s5.kh1.co/38/382d01ddc7b06afdbdb5efd64bad196b50b362ef.jpg
កីទ្បា

 ៣០-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Liverpool បញ្ចេញកីឡាករ Xherdan Shaqiri ក្នុងតម្លៃត្រឹម២៨លានប៉ុណ្ណោះ ខណៈក្លិបអេស្ប៉ាញ Sevilla កំពុងតាមប្រមាញ់

អង់គ្លេស៖ ក្រោយ Liverpool បានប្រកាសថាខ្សែបម្រើស្លាប Xherdan Shaqiri អាចនឹងចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខ ពេលនេះក្លិបអេស្ប៉ាញ Sevilla បាននឹងកំពុងតែរៀបចំក្នុងការដាក់សំណើដើម្បីនាំយកកីឡាកររូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  Xherdan Shaqiri
កីឡាករ  Xherdan Shaqiri

កីឡាករជម្រើសជាតិស្វីសមិនសូវមនឱកាសបង្ហាញខ្លួនក្នុងនៅលើទីលានឲ្យក្រុមរបស់លោក Jurgen Klopp នោះទេសម្រាប់រដូវកាលនេះ មុនពេលការប្រកួតផ្សេងៗត្រូវបានផ្អាកដោយសារការរាតត្បាតនៃវីរុស Covid-19។ ជាក់ស្ដែង Shaqiri ចូលលេងបានត្រឹមតែ២៥៦នាទី និងបង្ហាញខ្លួនជម្រើសដំបូងក្នុងក្របខណ្ឌ Premier League បានត្រឹមតែ២ប្រកួតប៉ុណ្ណោះ។

បើតាម Football Insider ក្លិបហង្សក្រហម Liverpool បានបើកភ្លើងខៀវឲ្យ Shaqiri ក្នុងការស្វែងរកទ្រនំថ្មីសម្រាប់ទីផ្សាររដូវក្ដៅខាងមុខ ដោយក្លិបជើងឯក Champions League រដូវកាលមុន ចង់បានតម្លៃខ្លួនចំនួន២៨លានផោន។

កីឡាករ  Xherdan Shaqiri
កីឡាករ Xherdan Shaqiri

ជាមួយគ្នានេះ Sevilla គឺជាបេក្ខភាពឈានមុខដែលមានភាគរយខ្ពស់ក្នុងការនាំយកកីឡាករវ័យ២៨ឆ្នាំ ប៉ុន្តែត្រូវប្រឈមមុខជាមួយ Roma និង CSKA Moscow ដែលសុទ្ធសឹងតែចង់បានកីឡាករដែលបង្ហាញខ្លួនសរុបឲ្យ Liverpool បាន៤០ប្រកួត។

គួរឲ្យដឹងផងដែរថា Liverpool បានចំណាយប្រាក់ដើម្បីទិញ Xherdan Shaqiri ពីក្លិប Stoke City ត្រឹមតែ១៣លានប៉ុណ្ណោះ កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅ ឆ្នាំ២០១៨ ខណៈកុងត្រារបស់គេនៅកីឡដ្ឋាន Anfield មានសុពលភាពរហូតដល់ឆ្នាំ២០២៣៕

កីឡាករ  Xherdan Shaqiri
កីឡាករ Xherdan Shaqiri

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T