សិង្ហបុរីមានអ្នកស្លាប់ករណីទី៣ ដោយសារវីរុស Covid-១៩

//s5.kh1.co/cc/cc50b44358a035c4be89a2afb3b5bf29620e49c8.jpg
សង្គម

 ៣០-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បុរសអាយុ ៧០ឆ្នាំ នៅសិង្ហបុរីបានស្លាប់ ដោយសារកូវីដ១៩នៅថ្ងៃអាទិត្យនេះ។

សិង្ហបុរី៖ នៅប្រទេសសិង្ហបុរីមានអ្នកជំងឺភេទប្រុសម្នាក់ដែលមានអាយុ ៧០ឆ្នាំ បានស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងវីរុសកូវីដ១៩ កាលពីនៅថ្ងៃអាទិត្យនេះ បើតាមសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាល។ បុរសម្នាក់នេះត្រូវបានគេដឹងថា មិនមានប្រវត្តិធ្វើដំណើរទៅប្រទេស ឬតំបន់ដែលមានការឆ្លងនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយគាត់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យទូទៅរបស់សិង្ហបុរី នៅថ្ងៃទី ២៩ ខែកុម្ភៈ និងបានបញ្ជាក់ថាគាត់មានផ្ទុកវីរុសកូវីដ១៩ វិជ្ជមាននៅថ្ងៃទី២ ខែមីនា។ 

https://s5.kh1.co/__image/w=650,h=434,q=100/96/96efd33e7638d77f08631f5d2610d0251970dcdc.jpg

គួរបញ្ជាក់ផងដែរថា ប្រទេសសិង្ហបុរីបានរាយការណ៍ករណីស្លាប់ចំនួន ២នាក់មកហើយ គឺម្នាក់ជាស្រ្តីជនជាតិសិង្ហបុរីអាយុ ៧៥ឆ្នាំ​ និងម្នាក់ទៀតជាបុរសជនជាតិឥណ្ឌូនេសុីអាយុ ៦៤ឆ្នាំ នៅថ្ងៃទី ២១ ខែមីនានេះ។

ហើយកាលពីថ្ងៃសៅរ៍នេះ ករណីថ្មីកើនឡើងចំនួន ៧០ ករណីទៀត ដែលធ្វើឲ្យចំនួនសរុប កើនឡើងដល់ ៨០២ ករណី៕ 

https://s5.kh1.co/__image/w=650,h=366,q=100/fe/fe2d5747ef7d7eaec1c34380d22f4af098a9da1a.jpg
Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T