ពេលមានអ្នកឆ្លងជំងឺ Covid-19 ក្បែរផ្ទះសុម៉ាវត្តី នាងក៏និយាយបែបនេះ

//s5.kh1.co/c5/c50ea55fa767b466b2d317935b099c5f12fd6c2a.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ បន្ទាប់ពីមាន អ្នកឆ្លង Covid-19 នៅជិតផ្ទះ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញពីសកម្មភាពយ៉ាងយកចិត្តទុកដាក់ នៅក្នុងការសម្លាប់មេរោគ ដើម្បី ធានាបាននូវអនាម័យយ៉ាងស្អាត ជូនអ្នកដែលរស់នៅ ក្នុងតំបន់នោះ ព្រមទាំង ផ្ទះរបស់អ្នកនាងផ្ទាល់ ផងដែរ

ភ្នំពេញ៖ កាន់តែមានភាពព្រួយបារម្មណ៏យ៉ាងខ្លាំង ខណៈ ពេលចំនួនអ្នកឆ្លង Covid-19 នៅក្នុងប្រទេស កាន់តែមានចំនួនច្រើនទៅ ដែលធ្វើឲ្យបណ្ដាប្រជាពលរដ្ឋជាច្រើន បាននាំគ្នា ការពារយ៉ាងតឹងរឹង រក្សាអនាម័យឲ្យបានស្អាត ជាពិសេស នៅតាមកន្លែងមួយចំនួន ពួកគេក៏បាននាំគ្នា ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីធានានូវអនាម័យយ៉ាងល្អផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដែលគួរចាប់អារម្មណ៏នោះគឺ ថ្មីៗនេះ តារាសម្ដែងស្រី ព្រមទាំងជាពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញពីអារម្មណ៍ព្រួយបារម្មណ៍ ដោយសារតែមាន អ្នកឆ្លង Covid-19 នៅក្បែរផ្ទះរបស់នាងផងដែរ។

យ៉ាងណាមិញ អ្នកនាង ហាក់មានទំនុកចិត្ត សារជាថ្មី ក្រោយពីបានឃើញ សកម្មភាពយ៉ាងយកចិត្តទុកដាក់ នៅក្នុងការសម្លាប់មេរោគ ថែមទាំងបានបង្ហោះវីដេអូមួយចំនួន ដែលបានបង្ហាញពីសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគទាំងនោះ នៅជិតផ្ទះរបស់អ្នកនាងផ្ទាល់ ជាមួយនឹងឃ្លាដែលបានសរសេរ​ថា៖ 

សកម្មភាពក្រុមការងារ បូរីរិទ្ធ និង ក្រុមសម្លាប់មេរោគ ចុះធ្វើការបាញ់សម្លាប់មេរោគ ជុំវិញបូរីទាំងមូលអគុណណាស់ សំរាប់ការយកចិត្តទុកដាក់ ចំពោះសុខភាពបងប្អូនយើងក្នុងតំបន់
សង្ឃឹមថាទីតាំងផ្សេងៗ នឹងយកគំរូតាម។

សុខ សោមាវត្តី

ក្នុងនោះដែរ ពិតជាបានបង្ហាញថា ក្រុមការងារ បានធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវអនាម័យយ៉ាងស្អាត ជូនអ្នកដែលរស់នៅ ក្នុងតំបន់នោះផងដែរ ដូច្នេះក៏បានធ្វើឲ្យនាង មានអារម្មណ៍ថា ធូរស្រាលចិត្តបន្តិចផងដែរ ខណៈនៅតែការពារខ្លាំងដដែល លើអនាម័យផ្ទាល់ខ្លួន៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

សុខ សោមាវត្តី
សុខ សោមាវត្តី
សុខ សោមាវត្តី
សុខ សោមាវត្តី
សុខ សោមាវត្តី
សុខ សោមាវត្តី
សុខ សោម៉ាវត្តី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T