កូវីដ១៩៖​ មុនចូលកម្ពុជា ជនបរទេសត្រូវមាន​ធានារ៉ាប់រង​សុខ​ភាព​​​​យ៉ាងតិច ៥ម៉ឺនដុល្លារ និងលិខិតបញ្ជាក់ខ្លះ​ទៀត​

//s5.kh1.co/1c/1c92332909fe83edc244a2e23c5300ea5daf2cfa.jpg
សង្គម

 ២៨-មីនា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

ក្រសួងការបរទេសកម្ពុជានៅថ្ងៃ ២៨មីនា បានចេញវិធានការរឹតបន្តឹងការធ្វើដំណើររបស់ជនបរទេសមកកម្ពុជា​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃ ២៨មីនា បានចេញវិធានការរឹត​បន្តឹង​ការធ្វើ​ដំណើរ​របស់ជនបរទេសមកកម្ពុជា​ ពាក់ព័ន្ធកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរឹតបន្តឹងនេះ នឹងចាប់ផ្តើមពីថ្ងៃទី៣០មីនា ម៉ោង២៣:៥៩នាទីតទៅ ដែលកំណត់ថា ជនបរទេសដែលមានបំណង​ចូល​មកកម្ពុជាត្រូវមាន លិខិត​បញ្ជាក់ថាគ្មាន​កូវីដ១៩​(មានសុពលភាពមិនលើសពី៧២ម៉ោង) និងលិខិតបញ្ជាក់​ធានារ៉ាប់រងសុខភាពយ៉ាងតិច ៥ម៉ឺនដុល្លារអាមេរិកអំឡុងពេលស្នាក់នៅ​ ព្រមទាំងលក្ខខណ្ឌខ្លះទៀត​អាស្រ័យ​ស្ថានទូតតម្រូវ (មានបញ្ជាក់ក្នុងលិខិតខាងក្រោម)។

ជាការកត់សម្គាល់ វិធានការរឹតបន្តឹងការធ្វើដំណើររបស់រដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ត្រូវក្រសួងការបរទេសអះអាង ថា ធ្វើឡើងដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ និងស្របតាមវិធានការនានារបស់បណ្តាប្រទេសសអាស៊ាន ទើបកម្ពុជា​សម្រេចដាក់វិធានការរឹតបន្តឹងជាបណ្តោះអាសន្នចំពោះជនបរទេសដែលចូលមកកម្ពុជា ចាប់ពីថ្ងៃ៣០មីនានេះតទៅ។

សូមបញ្ជាក់ថា​ គិតត្រឹមរសៀលថ្ងៃសៅរ៍ ២៨មីនានេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១០២ករណី (ស្រី ២៧នាក់)ហើយ ក្នុងនោះជាសះស្បើយចំនួន១៣ករណី៕

លិខិតពីក្រសួងការបរទេស
លិខិតពីក្រសួងការបរទេស
លិខិតពីក្រសួងការបរទេស
លិខិតពីក្រសួងការបរទេស
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T