អីយ៉ាស! ស្ងាត់ៗ Arsenal និង Liverpool ប្រជែងគ្នាស្រវាយកជម្រើសជាតិបារាំងរបស់ Barca ម្នាក់នេះ

//s5.kh1.co/3a/3a95f25bacd1e9c32996ab6823956b3ae4586662.jpg
កីទ្បា

 ២៨-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Arsenal និង Liverpool ប្រជែងគ្នាចុះកុងត្រាយកខ្សែប្រយុទ្ធ Ousmane Dembele របស់​ Barcelona

អេស្ប៉ាញ៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា បានចូលខ្លួនប្រជែងជាមួយក្លិបហង្សក្រហម Liverpool ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធ Ousmane Dembele ពី Barcelona។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជម្រើសជាតិបារាំង បានផ្លាស់ពីក្រុម Borussia Dortmund មកកាន់កីឡដ្ឋាន Camp Nou កាលពីឆ្នាំ២០១៧ អមជាមួយតម្លៃផ្ទេរ ១៣០លានផោន ប៉ុន្តែគេហាក់មិនជោគជ័យដូចកាលនៅក្របខណ្ឌ​ Bundesliga នោះទេ ដោយសារតែគេ តែងជួបបញ្ហារបួសជារឿយៗ។

  ខ្សែប្រយុទ្ធ Ousmane Dembele (លេខ១១)
  ខ្សែប្រយុទ្ធ Ousmane Dembele (លេខ១១)

យ៉ាងណាមិញ ក្នុងរដូវកាលនេះ ដោយសារតែបញ្ហាខាងលើ គេទើបបង្ហាញខ្លួនឲ្យក្រុមយក្សនៅតំបន់កាតាឡាន់បាន៩ប្រកួតប៉ុណ្ណោះ។ ទន្ទឹមនឹងរបួស ដ៏ញាំញីរបស់​ Dembele ក្លិប Barcelona បានត្រៀមរួចរាល់ ក្នុងការបញ្ចេញគាត់នៅរដូវក្ដៅខាងមុខ។

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត AS ទាំង Arsenal និង Liverpool សុទ្ធតែមានចំណាប់អារម្មណ៍ក្នុងនាំយក Dembele មកកាន់ក្របខណ្ឌ​ Premier League ។ ប្រភពដដែលបានបន្ថែមទៀតថា ខ្សែប្រយុទ្ធវ័យ២២ឆ្នាំ ត្រូវបានក្លិបដាក់តម្លៃខ្លួនខ្ទង់ ៧០លានផោន​ (ឬប្រមាណ ៨៧លានដុល្លារ)។

  ខ្សែប្រយុទ្ធ Ousmane Dembele
  ខ្សែប្រយុទ្ធ Ousmane Dembele

គួរឲ្យដឹងដែរថា រយៈពេលជិត៣ឆ្នាំនៅកីឡដ្ឋាន Camp Nou ខ្សែប្រយុទ្ធសញ្ជាតិបារាំង Dembele បង្ហាញខ្លួនឲ្យ Barca គិតរាល់ព្រឹត្តិការណ៍ទាំងអស់បានចំនួន ៧៤ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន១៩គ្រាប់ និងបញ្ជូនបាល់ឲ្យ​មិត្តរួមក្រុមបញ្ចប់ទីបាន១៧ដង៕

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T