ស្តាប់ហើយក្តុកក្តួល! ពាក់មី ចេញចម្រៀងរៀបរាប់ពី វីរុសCovid-19 បទ«រួមគ្នាកំចាត់កូរ៉ូណា» ពិតជាពីរោះ (មានវីដេអូ)

//s5.kh1.co/4e/4e90cee7e4fc99446e61209d18f76ff331e01a1b.jpg
តារា & កម្សាន្ដ

 ២៨-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាកំប្លែងប្រុសនាយពាក់មី បានធ្វើការបញ្ចេញបទចម្រៀងមួយបទ ធ្វើឲ្យហ្វេនជាច្រើនពេញចិត្តយ៉ាងខ្លាំង ក្រោមអត្ថន័យនិយាយពី Covid-19។

ភ្នំពេញ៖ នៅពេលនេះប្រទេសកម្ពុជាក៏ជាប្រទេសមួយ​ ដែលកំពុងតែរងនូវការរាតត្បាតពីវីរុស Covid-19 ស្របពេលដែលពីមួយថ្ងៃទៅមួយថ្ងៃ បានកើនឡើងខ្លាំងឡើងគួរឲ្យកត់សម្គាល់ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏ចាប់ផ្តើមឃើញមាន អ្នកជាសះស្បើយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញមួយរយៈពេលចុងក្រោយនេះ ក៏ឃើញមានសិល្បករមួយចំនួនបាននាំគ្នាបានចូលជាកម្លាំងចិត្ត និងថវិកាជាច្រើន ដើម្បីចូលរួមទប់ស្កាត់ពីជំងឺដ៏អាក្រក់មួយនេះ។ តែអ្វីដែលកាន់តែពិសេសនោះគឺ ក៏មានតារាមួយចំនួនបានធ្វើការបញ្ចេញបទចម្រៀង ដោយបានរៀបរាប់ពីអត្ថន័យខ្លឹមសារល្អ អប់រំឲ្យប្រជាជនមានអនាម័យផងដែរ។

ជាក់ស្តែងមុននេះតារាកំប្លែង និងចម្រៀង នាយពាក់មី បានធ្វើការបញ្ចេញបទចម្រៀងបែបកម្សត់ ស្តាប់សឹងតែស្រក់ទឹកភ្នែក ក្រោមចំណងជើងថា«រួមគ្នាកំចាត់កូរ៉ូណា​»។ តាមរយៈបទមួយនេះ បានធ្វើឲ្យហ្វេនជាច្រើនមានការកោតសរសើរយ៉ាងខ្លាំង ព្រោះអត្ថន័យពិតជាល្អ សម្រាប់មហាជន និងត្រូវសាច់រឿងបច្ចុប្បន្ននេះ ខណៈមេរោគបានធ្វើឲ្យពិភពលោកពិបាកខ្លាំង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ពាក់មី 
ពាក់មី 
ពាក់មី ច្រៀងក្នុងបទថ្មី
ពាក់មី ច្រៀងក្នុងបទថ្មី
ពាក់មី ច្រៀងក្នុងបទថ្មី
ពាក់មី ច្រៀងក្នុងបទថ្មី
ពាក់មី ច្រៀងក្នុងបទថ្មី
ពាក់មី ច្រៀងក្នុងបទថ្មី
ពាក់មី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T