រំភើប! លោកតា វ័យជាង ១០០ឆ្នាំ ម្នាក់នេះ ជាសះ​ស្បើយ​ពី​កូវីដ១៩ ហើយ

//s5.kh1.co/60/60220f4d34abc8bb1b18dc7c317253978d99e4f9.jpg
យល់ដឹង

 ២៨-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរអ៊ីតាលីទើបតែបានឲ្យដឹងថា អ្នកជំងឺម្នាក់មានវ័យរហូតដល់១០១ឆ្នាំ ត្រូវបានអនុញ្ញាត​ឲ្យចាកចេញ​ពីមន្ទីរពេទ្យ

អ៊ីតាលី៖ អាជ្ញាធរអ៊ីតាលីទើបតែបានឲ្យដឹងថា អ្នកជំងឺម្នាក់មានវ័យរហូតដល់១០១ឆ្នាំ ត្រូវបានអនុញ្ញាត​ឲ្យចាកចេញ​ពីមន្ទីរពេទ្យ បន្ទាប់ពីគាត់ជាសះស្បើយឡើងវិញទាំងស្រុងពីជំងឺ COVID-19 ដែលមកទល់ពេលនេះ បានផ្តាច់​ជីវិតមនុស្សជាង៨ពាន់នាក់ នៅក្នុងប្រទេសអ៉ីតាលី ជាពិសេសក្នុងចំណោមមនុស្សវ័យចំណាស់ៗតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអាជ្ញាធរទីក្រុង Rimina របស់អ៉ីតាលី លោកតាដ៏ចំណាស់ខាងលើ ដែលត្រូវគេបង្ហើបឲ្យដឹងត្រឹមឈ្មោះថា Mr. P បាន ចូលស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យនៃទីក្រុងនេះ ដែលស្ថិតនៅភាគឦសានប្រទេសអ៉ីតាលី កាលពី​សប្តាហ៍មុន ក្រោយពីគាត់ ត្រូវបានធ្វើតេស្តរកឃើញ COVID-19។ គាត់បានចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

កាលពីប៉ុន្មានថ្ងៃមុន លោកយាយម្នាក់អាយុ៩៥ឆ្នាំ ក៏បានជាសះស្បើយពីជំងឺ COVID-19 នៅអ៉ីតាលីផងដែរ ដោយគាត់នៅទីក្រុង Modena។ ដោយឡែកសម្រាប់ ការផ្ទុះរាលដាលនៃ COVID-19 នាពេលបច្ចុប្បន្ន អ៉ីតាលី​គឺជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេ រហូតដល់ជាង៨,២០០នាក់ ហើយមានករណីឆ្លងលើសពី​៨០,០០០នាក់។

គួរជម្រាបថា អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ គឺលោកតា Mr. P បានកើតនៅឆ្នាំ១៩១៩ ចំពេលដែល​មាន​ការផ្ទុះរាតត្បាតនៃ ជំងឺឆ្លង Spanish flu ដ៏កាចសាហាវ ដែលបានសម្លាប់មនុស្សចន្លោះ៣០-៥០លាននាក់ នៅ​ជុំវិញពិភពលោក៕

https://s5.kh1.co/__image/w=650,h=366,q=100/68/68b7876f60f594e4988e94c7afc6436db0594b86.jpg
https://s5.kh1.co/__image/w=650,h=366,q=100/2e/2e15c31b2cd6f7976cadf17850ec2a568beaded6.jpg
https://s5.kh1.co/__image/w=650,h=433,q=100/48/481e6562875aad86fd799bbff48bef00f7e31c38.jpg
Nget Puthea
Puthea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T