អ្នករាំបម្រុងរបស់ Kang Daniel កំពុង​ទទួល​បាន​​ការគាំទ្រ​ដោយ​សារ...

//s5.kh1.co/ce/ce9f4ab1ce64973d5e4fb2e2549d25f8bd155c69.jpeg
តារា & កម្សាន្ដ

 ២៨-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

Kang Daniel ថ្មីៗនេះបានត្រលប់មកវិញ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះម៉ូតសម្លៀកបំពាក់ ក្បាច់រាំ និងសូម្បីតែអ្នករាំរបស់គាត់

កូរ៉េខាងត្បូង៖ Kang Daniel ដែលបានវិលត្រឡប់មកជាមួយអាល់ប៊ុមតូចដំបូងរបស់ខ្លួន​ បានបង្ហាញបទចម្រៀង​គឺ 2U និង Jealous លើកម្មវិធី M Countdown ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទចំរៀងទាំងនោះគឺ 2U ជាពិសេស ​ត្រូវបានគេសរសើរថា ជាបទចម្រៀងដែល​ល្អឥតខ្ចោះ​សម្រាប់និទាឃរដូវ​ហើយអ្នកគាំទ្រមិនអាចឈប់មើលពីការច្រៀង និងក្បាច់រាំរបស់ Kang Daniel ដែលល្អឥតខ្ចោះនោះទេ។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់គឺជានារីម្នាក់ក្នុងចំណោមអ្នករាំបម្រុងទុករបស់គាត់។

លោក Kang Daniel និងអ្នករាំរបស់គាត់
លោក Kang Daniel និងអ្នករាំរបស់គាត់

ភ្លាមៗនៅពេលដែលបង្ហាញខ្លួន ក្នុងកំឡុងពេលសម្តែងនាងបានបង្ហាញវត្តមាន និងភាពទាក់ទាញដែលគួរឱ្យ ស្រលាញ់ ដែលធ្វើឱ្យទស្សនិកជនឆ្ងល់ថានាងជានរណា។

ភាពស្រស់ស្អាត និងទេពកោសល្យរបស់នាង បានធ្វើឱ្យអ្នករាំបម្រុងនេះក្លាយជាប្រធានបទដ៏ក្តៅគគុកមួយរបស់ សហគមន៍អ៊ិនធឺរណែត ជាមួយនឹងអ្នកនិយមលេងអ៊ីនធឺណេតសួរថាតើនាងជានរណា ហើយប្រសិនបើនាងហ្វឹកហាត់ ដើម្បីក្លាយជាតារា។

មតិយោបល់មួយចំនួនរួមមាន៖ “ អ្នករាំបម្រុងរបស់គាត់ស្អាតណាស់។ នាងមានសម្លេងល្អ”​ ហើយនិង “ អស្ចារ្យ…ពិតជារីករាយណាស់ក្នុងការទស្សនា” ។

អត្តសញ្ញាណរបស់នាងមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែអ្នកគាំទ្រប្រាកដជានឹងយកចិត្តទុកដាក់ចំពោះរឿងនេះ៕

លោក Kang Daniel និងអ្នករាំរបស់គាត់
លោក Kang Daniel និងអ្នករាំរបស់គាត់
លោក Kang Daniel និងអ្នករាំរបស់គាត់
លោក Kang Daniel និងអ្នករាំរបស់គាត់
លោក Kang Daniel និងអ្នករាំរបស់គាត់
លោក Kang Daniel និងអ្នករាំរបស់គាត់
Kang Daniel
Kang Daniel
Kang Daniel
Kang Daniel
Kang Daniel
Kang Daniel
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T