កូរ៉េខាងត្បូង៖ Kang Daniel ដែលបានវិលត្រឡប់មកជាមួយអាល់ប៊ុមតូចដំបូងរបស់ខ្លួន បានបង្ហាញបទចម្រៀងគឺ 2U និង Jealous លើកម្មវិធី M Countdown ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបទចំរៀងទាំងនោះគឺ 2U ជាពិសេស ត្រូវបានគេសរសើរថា ជាបទចម្រៀងដែលល្អឥតខ្ចោះសម្រាប់និទាឃរដូវហើយអ្នកគាំទ្រមិនអាចឈប់មើលពីការច្រៀង និងក្បាច់រាំរបស់ Kang Daniel ដែលល្អឥតខ្ចោះនោះទេ។
ប៉ុន្តែអ្វីដែលមិននឹកស្មានដល់គឺជានារីម្នាក់ក្នុងចំណោមអ្នករាំបម្រុងទុករបស់គាត់។
ភ្លាមៗនៅពេលដែលបង្ហាញខ្លួន ក្នុងកំឡុងពេលសម្តែងនាងបានបង្ហាញវត្តមាន និងភាពទាក់ទាញដែលគួរឱ្យ ស្រលាញ់ ដែលធ្វើឱ្យទស្សនិកជនឆ្ងល់ថានាងជានរណា។
ភាពស្រស់ស្អាត និងទេពកោសល្យរបស់នាង បានធ្វើឱ្យអ្នករាំបម្រុងនេះក្លាយជាប្រធានបទដ៏ក្តៅគគុកមួយរបស់ សហគមន៍អ៊ិនធឺរណែត ជាមួយនឹងអ្នកនិយមលេងអ៊ីនធឺណេតសួរថាតើនាងជានរណា ហើយប្រសិនបើនាងហ្វឹកហាត់ ដើម្បីក្លាយជាតារា។
មតិយោបល់មួយចំនួនរួមមាន៖ “ អ្នករាំបម្រុងរបស់គាត់ស្អាតណាស់។ នាងមានសម្លេងល្អ” ហើយនិង “ អស្ចារ្យ…ពិតជារីករាយណាស់ក្នុងការទស្សនា” ។
អត្តសញ្ញាណរបស់នាងមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែអ្នកគាំទ្រប្រាកដជានឹងយកចិត្តទុកដាក់ចំពោះរឿងនេះ៕