កូវីដ១៩៖ Kim Ji Won ធ្វើឲ្យអ្នកដំណើរ​ភ្ញាក់ផ្អើលនឹង​សារ​របស់​នាង តាមរថភ្លើង​ក្រោមដី​នៅសេអ៊ូល

//s5.kh1.co/7a/7ac08a1ee9911b8788704c309e7a1af16673521b.jpeg
តារា & កម្សាន្ដ

 ២៨-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

Kim Ji Won បានប្រៀបធៀប COVID-១៩ ទៅនឹងតួអង្គអាក្រក់នៅក្នុងរឿងកូរ៉េ

កូរ៉េខាងត្បូង៖ នៅឯស្ថានីយ៍រថភ្លើងក្រោមដីមួយក្នុងទីក្រុងសេអ៊ូល អ្នកដំណើរដែលអស់កម្លាំងកំពុងរង់ចាំរថភ្លើង ត្រឡប់ទៅផ្ទះវិញ នៅពេលពួកគេបាន ឮសេចក្តីប្រកាសដែលមិនបានរំពឹងទុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សំលេងនេះជាកម្មសិទ្ធិរបស់តារាសម្តែង Kim Ji Won ហើយនាងមានពាក្យពីរបីដើម្បីនិយាយទៅកាន់​អ្នកធ្វើដំណើរ​ដែលធុញទ្រាន់នឹងការយឺតយ៉ាវដោយសារតែជំងឺរាតត្បាតរាលដាល។

នាងថា៖ «ជំរាបសួរ​អ្នក​រាល់​គ្នា។ នេះគឺជាតារាសម្តែងគឺ Kim Ji Won។»

Kim Ji won
Kim Ji won

ខណៈពេលដែលអ្នកដំណើរភាគច្រើនរវល់នៅលើទូរស័ព្ទរបស់ពួកគេ សំឡេងស្ងប់ស្ងាត់ត្រូវតែមាន។

Kim Ji Won និយាយថា៖ អ្នកប្រហែលជាមិនរំពឹងថា នឹងមានការប្រកាសពីខ្ញុំទេ។ ផ្កាទាំងអស់​កំពុង​រីកនៅ​ ខាងក្រៅ​ ប៉ុន្តែខ្ញុំមិនគិតថារដូវផ្ការីកបានមកដល់ក្នុងចិត្តយើងទេ។

ជាការឆ្លើយតបអ្នកដំណើរបានចាប់ផ្តើមដោះកាសហើយស្តាប់សេចក្តីប្រកាស។

Kim Ji Won បានប្រៀបធៀបមេរោគនេះទៅនឹងចរិតអាក្រក់ ហើយបានផ្តល់ការលើកទឹកចិត្តដល់អ្នកដំណើរ។

រថភ្លើងក្រោមដីនៅសេអ៊ូល
រថភ្លើងក្រោមដីនៅសេអ៊ូល

Kim Ji Won បន្ថែមថា៖ យើងប្រហែលជាមានការរំខាន​ដ៏អាក្រក់មួយដែលមាន​ឈ្មោះថា​ COVID-១៩ ​ប៉ុន្តែសូមខិតខំបន្តិចដើម្បីឱ្យយើងឈានដល់គោលដៅដែលយើងបានកំណត់ និងធ្វើនូវអ្វីដែលយើងសុបិន្តចង់បាន។  យ៉ាងណាមិញយើងគឺជាតួអង្គសំខាន់នៃរឿងល្ខោនរបស់យើងផ្ទាល់។

ពាក្យលួងលោមដែលមិនបានរំពឹងទុកត្រូវបានគេនិយាយថា បានធ្វើឱ្យអ្នកដំណើរក្រុងសេអ៊ូលជាច្រើនបង្ហូរទឹកភ្នែក។

ដោយមើលឃើញពីការរីករាលដាលដ៏ធំនៃ COVID-១៩ ផលិតកម្ម S.A.L.T Entertainment និង MBC Radioចាប់ផ្តើមយុទ្ធនាការផ្តល់ជូនប្រជាជននូវក្តីសង្ឃឹមតិចតួច។

តារាសម្តែងរួមមាន Park Shin Hye, Kim Ji Won, Kim Seon Ho, Kim Joo Heon និង Kim Jung Hwa ថ្មីៗនេះបានផ្តល់នូវពាក្យកក់ក្តៅនៃការលួងលោមនៅក្នុងរថភ្លើងក្រោមដីនៅសេអ៊ូល។

សារដូចនេះ ប្រហែលជាអ្វីដែលអ្នកធ្វើដំណើរជាច្រើនត្រូវការ នៅពេលមានការភ័យខ្លាច និងភាពមិនប្រាកដប្រជា ដែលជះឥទ្ធិពលដល់មនុស្សទូទាំងពិភពលោក៕

រថភ្លើងក្រោមដីនៅសេអ៊ូល
រថភ្លើងក្រោមដីនៅសេអ៊ូល
Kim Ji won
Kim Ji won
Kim Ji won
Kim Ji won
Kim Ji won
Kim Ji won
Hab Cheynob
ហាប់ ជ័យនុប (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T