បទ«រួមគ្នាប្រឆាំងCovid-19» របស់ពេជ្រ សោភា ទម្លាក់ទាំងយប់នេះ មិនឲ្យហ្វេនខកចិត្តទេ! (មានវីដេអូ)

//s5.kh1.co/f6/f681e73f2d96cfbe56c247b9582049c5a8acc29c.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

បទថ្មីរបស់ពេជ្រ សោភា មិនត្រឹមតែពីរោះទេ ថែមទាំងអប់រំ ទៅដល់ហ្វេន​ពីការការពារ ដើម្បីជៀសឆ្ងាយ ពីជំងឺCovid-19 ទៀតផង។

ភ្នំពេញ៖ ជំងឺCovid-19 ត្រូវបានគេសកលលោក ចាត់ទុកជាជំងឺដ៏កាចសាហាវ ក្នុងឆ្នាំ២០២០ ដែលបានធ្វើឲ្យមនុស្សជាច្រើនបានឆ្លង និងស្លាប់ មិនថា ប៉ែកខាងអាស៊ី ខាងអ៊ឺរ៉ុប សុទ្ធតែរងគ្រោះព្រោះតែជំងឺមួយនេះ។ ហើយក្នុងនោះ បណ្តាថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យគ្រប់រូប បានប្រកាស ណែនាំវិធីការពារ គ្រប់ពេល ដើម្បីជាសាររំលឹកទៅដល់ប្រជាពលរដ្ឋ កុំឲ្យកំណើននៃការឆ្លង កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកខាងតារាៗវិញ ក៏ក្លាយជាអ្នកនាំសារដ៏ល្អមួយ ក្នុងការក្រើនរំលឹកបន្ថែម ទៅកាន់មនុស្សគ្រប់គ្នាបន្ថែមជាមួយនឹង សារអប់រំ វីដេអូ និងមានអ្នកខ្លះ បានចេញជាបទចម្រៀង ដើម្បីឲ្យកាន់តែជ្រួលជ្រាប ទៅដល់ហ្វេនៗថែមទៀតផង ព្រោះថា ការដែលបញ្ចេញសារ ទាក់ទងនឹង ការបង្ការ ការពារ ពីជំងឺនេះ ឲ្យកាន់តែច្រើន គឺមនុស្សគ្រប់គ្នា ក៏កាន់តែយល់ដឹងរឹតតែខ្លាំងផងដែរ។

កាលពី១ម៉ោងមុននេះដែរ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្ម ហង្សមាស អ្នកនាង ពេជ្រ សោភា ក៏បានទម្លាក់នូវបទចម្រៀងមួយបទក្រោមចំណងជើងថា «រួមគ្នាប្រឆាំងCovid-19» ដោយបទនេះដែរ ការនិពន្ធទំនុកច្រៀង​ និង Melody ជាស្នាដៃរបស់អ្នកនាង ដោយផ្ទាល់។

ចំពោះបទចម្រៀងមួយបទនេះ មិនត្រឹមតែពីរោះ ទាំងភ្លេង ទាំងសម្លេងទេ តែថែមទាំងមានន័យអប់រំជាច្រើន ក្នុងការការពារ ដើម្បី ឲ្យជៀសឆ្ងាយពីជំងឺCovid-19 ដ៏កាចសាហាវ ទៀតផង ដែលធ្វើឲ្យគ្រប់សរសើរមិនដាច់ពីមាត់តែម្តង ជាមួយនឹងស្នាដៃ និពន្ធទំនុកច្រៀងរបស់អ្នកនាង៕

តោះស្តាប់ទាំងអស់គ្នា៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
បទចម្រៀងថ្មី 
ពេជ្រ សោភា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T