ក្រុមណាយកបានដឹងតែកប់ហើយ! Mourinho និង Arteta ប្រជែងគ្នា តាមប្រមាញ់យកខ្សែប្រយុទ្ធកំពុងឡើងជើងម្នាក់នៅ PL

//s5.kh1.co/c6/c6d8d532a787e026af6a6c64341c55a073eef0cf.jpg
កីទ្បា

 ២៧-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Mourinho និង Arteta ប្រជែងគ្នា តាមប្រមាញ់យកខ្សែប្រយុទ្ធ Raul Jimenez របស់ក្រុម Wolverhampton Wanderers

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបមាន់ខ្នាយមាស Tottenham Hotspurs និងក្លិបកាំភ្លើងធំ Arsenal បានប្រជែងគ្នាស្រវាយកខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ក្រុម Wolverhampton Wanderers  កីឡាករ Raul Jimenez

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍ពីកាសែត ESPN បានបញ្ជាក់ថា លោក Jose Mourinho និង លោក Mikel Arteta សុទ្ធតែមានផែនការពង្រឹងតំបន់ប្រយុទ្ធក្នុងក្រុម ដោយគ្រូបង្វឹកទាំងពីរបានបង្ហាញការចាប់អារម្មណ៍ទៅលើម្ចាស់អាវលេខ៩របស់ក្រុម Wolves។

  កីឡាករ Raul Jimenez
  កីឡាករ Raul Jimenez

Jimenez បានផ្លាស់មកចូលរួមជាមួយក្រុម Wolves កាលពីឆ្នាំ២០១៨ ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។ បន្ទាប់ពីបង្ហាញទម្រង់លេងបានល្អ ក្រុមរហ័សនាមចចកព្រៃបានផ្ទេរយករូបគេជាអចិន្ត្រៃយ៍ កាលពីរដូវក្ដៅឆ្នាំមុន ពីក្លិប Benfica ក្នុងតម្លៃ ៣០លានផោនតែម្ដង។

រយៈពេល១ឆ្នាំកន្លះនៅកីឡដ្ឋាន Molineux Stadium ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ បង្ហាញខ្លួនឲ្យក្រុម Wolves សរុបបានចំនួន ៨៨ប្រកួត ក្នុងនោះគេស៊ុតបាន ៣៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ១៨ដង។

  កីឡាករ Raul Jimenez
  កីឡាករ Raul Jimenez

តាមរយៈទម្រង់លេងដ៏លេចធ្លោរបស់គេ មិនត្រឹមតែទាក់ភ្នែក Spurs និង Arsenal នោះទេ ប៉ុន្តែក៏បានទាក់ចិត្តអ្នកចាត់ការទូទៅក្រុម Real Madrid លោក Zinedine Zidane ផងដែរ។​ បើយោងតាមចុះផ្សាយរបស់កាសែត AS គ្រូបង្វឹកសញ្ជាតិបារាំង ចង់បាន Jiminez មកចាប់ដៃគូជាមួយនឹងខ្សែបយុទ្ធជួរមុខប្រចាំក្រុមកីឡាករ Karim Benzema៕

ប្រភពtbrfootball

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T