មកមែនដឹងតែកក្រើកហើយ! Roberto Carlos ចង់ឲ្យកំពូលខ្សែប្រយុទ្ធម្នាក់នេះមកលេងនៅ Real Madrid

//s5.kh1.co/69/6995cc24b3608fa3e21a2ba722f69c2040a5df11.jpg
កីទ្បា

 ២៧-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Roberto Carlos ចង់ឲ្យកំពូលខ្សែប្រយុទ្ធ Neymar មកលេងនៅ Real Madrid

ប្រេស៊ីល៖ វីរបុរសរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល និងក្លិប Real Madrid លោក Roberto Carlos បានប្រាប់ឲ្យដឹងថា លោកចង់ឲ្យខ្សែប្រយុទ្ធឆ្នើម Neymar មកលេងនៅ Real Madrid ជាយូរមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Roberto Carlos កាលនៅលេងឲ្យ Real Madrid
លោក Roberto Carlos កាលនៅលេងឲ្យ Real Madrid

Neymar បានផ្លាស់ពី Barcelona ទៅចូលរួមជាមួយក្លិបអ្នកមាននៅបារាំង Paris Saint-Germain កាលពីឆ្នាំ២០១៧ ប៉ុន្តែព័ត៌មានជុំវិញការត្រឡប់មកកាន់កីឡដ្ឋាន Camp Nou បានលេចឮជាបន្តបន្ទាប់ ខណៈ Real Madrid ក៏តាមអន្ទងយកជម្រើសជាតិប្រេស៊ីលមកលេងនៅអេស្ប៉ាញវិញផងដែរ។

កីឡាករ Neymar
កីឡាករ Neymar

ជាមួយគ្នានេះ អតីតកីឡាករដែលជំនាញស៊ុតពីចម្ងាយ Roberto Carlos បាននិយាយថាលោកចង់ឲ្យ Neymar មកលេងនៅកីឡដ្ឋាន Santiago Bernabeu យូរណាស់មកហើយ។ ថ្លែងនៅក្នុងវិទ្យុ Fox Sport អតីតជម្រើសជាតិប្រេស៊ីលបាននិយាយយ៉ាងដូច្នេះថា៖

បើសិនតាមខ្ញុំ Neymar គួរតែមកលេងនៅទីនេះ (Real Madrid) ជាយូរមកហើយ ប៉ុន្តែខ្សែជីវិតមិនស្រេចតាមតែការចង់បានរបស់នរណាម្នាក់នោទេ។ កីឡាករល្អៗគួរតែលេងនៅក្លិបលំដាប់កំពូល ហើយ Real Madrid គឺជាក្លិបសម្រាប់កីឡាករទាំងអស់គ្នា។ តើចង់ឈ្នះ Champions League ទេ? មកលេងនៅ Real Madrid។

Roberto Carlos
លោក Roberto Carlos
លោក Roberto Carlos

គួររម្លឹកដែរថា Roberto Carlos ធ្លាប់ឈ្នះពានរង្វាន់ La Liga ៤លើក និង Champions League ៣លើកជាមួយ Real Madrid ហើយលោកក៏ធ្លាប់ជួយឲ្យប្រេស៊ីលគ្រងតំណែងជើងឯក FIFA World Cup កាលពីឆ្នាំ២០០២ ផងដែរ៕

លោក Roberto Carlos បង្ហាញខ្លួនឲ្យប្រេស៊ីល
លោក Roberto Carlos បង្ហាញខ្លួនឲ្យប្រេស៊ីល

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T