នៅសិង្ហបុរី ប្រសិនជាអ្នកមិនអាចរក្សាគម្លាត ១ ម៉ែត្រពីគ្នាបានទេ អ្នកអាចនឹងត្រូវផាកពិន័យ ឬត្រូវជាប់ពន្ធនាគារ

//s5.kh1.co/8a/8ac4329a2c7b02b7c1820914ba0a4828c2128019.jpg
សង្គម

 ២៧-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វិធានការមួយនេះអាចជួយទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

សិង្ហបុរី៖ បណ្ដាប្រទេសជាច្រើននៅលើពិភពលោក កំពុងអនុវត្ដចលនាការរឹតត្បិតនិងវិធានការបន្ទាន់ ដើម្បីធានាថាប្រជាជនបានរក្សាគម្លាតរបស់ពួកគេ នៅក្នុងសង្គម។ ប៉ុន្ដែមានប្រទេសតិចតួចណាស់ ដែលមានច្បាប់តឹងតែងដូចជាសិង្ហបុរី ដែលបទបញ្ជាថ្មីចូលជាធរមាន នៅថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រជាពលរដ្ឋគ្រប់រូប ក្នុងប្រទេសសិង្ហបុរី ត្រូវរក្សាគម្លាតពីគ្នា យ៉ាងហោចណាស់ប្រវែង ១ ម៉ែត្រ
ប្រជាពលរដ្ឋគ្រប់រូប ក្នុងប្រទេសសិង្ហបុរី ត្រូវរក្សាគម្លាតពីគ្នា យ៉ាងហោចណាស់ប្រវែង ១ ម៉ែត្រ

មនុស្សដែលមិនអាចរក្សាចម្ងាយ ១ ម៉ែត្រពីគ្នា នៅទីសាធារណៈបានទេ នឹងត្រូវទទួលការពិន័យជាប្រាក់រហូតដល់ ១០,០០០ ដុល្លារសិង្ហបុរី (ប្រហែល ៧,០០៤ ដុល្លារអាមេរិក) ឬត្រូវជាប់ពន្ធនាគាររយៈពេល ៦ ខែ ឬត្រូវទទួលពិន័យទាំងពីរនេះតែម្ដង នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលសិង្ហបុរី។ វិធានការនេះទើបតែចូលជាធរមាន នៅមុនពាក់កណ្ដាលអធ្រាត្រ។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា ពួកគេមានគោលបំណងក្នុងការកំណត់ នៃការជួបជុំគ្នាដែលមិនចាំបាច់ ដែលមានគ្នារហូតដល់ ១០ នាក់ឬតិចជាងនេះ ដើម្បីចៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T