រកឯណាបាន! Fluke ប្រារព្ធខួបកំណើតកូនប្រុស មានទាំងវត្តមានភរិយាមុន និងក្រោយ ប្រកបដោយស្នាមញញឹម

//s5.kh1.co/70/70fe82bfae52cbab99014ce82efd4455b778f193.jpg
តារា & កម្សាន្ដ

 ២៧-មីនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះបីជា រៀបការប្រពន្ធថ្មី រួចហើយមែន តែនៅតែមិនភ្លេច កូនប្រុសជាទីស្រលាញ់ ដោយកាលពីពេលថ្មីៗនេះ Fluke ព្រមទាំងអតីតភរិយា បានរៀបចំពិធីខួបកំណើតតូចមួយ ជាមួយនឹងកូនប្រុសជាទីស្រលាញ់ ថែមទាំង បានផ្ដល់ភាពកក់ក្ដៅ ដល់កូនប្រុសយ៉ាងពេញទំហឹង។

ថៃ៖ ដូចដែលប្រិយមិត្ត បានជ្រាបមកហើយថា តារាប្រុសស្រី លោក Fluke និងនាង Natalie ទើបតែរៀបការនឹងគ្នាមិនបានយូរប៉ុន្មាន កាលពីថ្មីៗ កន្លងទៅនេះ ក្រោយពី មើលចិត្តថ្លើមគ្នា អស់រយៈពេលជិត ១០ ឆ្នាំផងដែរ។ យ៉ាងណាមិញ បើទោះបីជា Fluke បានរៀបការជាមួយនឹង ភរិយាថ្មីក៏ដោយ តែលោក ក៏នៅតែមិនភ្លេច កូនប្រុសជាទីស្រលាញ់របស់ខ្លួន ជាមួយនឹង អតីតភរិយា នាង Bow Chayada នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ នៅក្នុងថ្ងៃខួបកំណើតគម្រប់ ១៧​ ឆ្នាំ របស់កូនប្រុស Fluke ព្រមទាំងអតីតភរិយា បានរៀបចំពិធីខួបកំណើតតូចមួយ ជាមួយនឹងកូនប្រុសជាទីស្រលាញ់ ថែមទាំងបាន ផ្ដល់ភាពកក់ក្ដៅ ដល់កូនប្រុសយ៉ាងពេញទំហឹង។មិនត្រឹមតែប៉ុណ្ណោះ នាង Natalie ដែលជាភរិយាបច្ចុប្បន្ន ក៏បានមក ចូលរួមអបអរនៅក្នុងកម្មវីធីនេះ យ៉ាងសប្បាយរីករាយផងដែរ។

ក្រោយពីបានឃើញ បែបនេះហើយ បណ្ដាអ្នកគាំទ្រជាច្រើន ក៏បានចូលរួមត្រេកអរ ដោយបានឃើញ អតីតប្ដីប្រពន្ធនេះ នៅតែមានទំនាក់ទំនងល្អនឹងគ្នា បើទោះបីជា ត្រូវចែកផ្លូវគ្នាជា យូរហើយក៏ដោ។ម៉្យាងវិញទៀត អ្នកទាំងពីរ ក៏បានផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់យ៉ាងធំធេង ចំពោះកូនប្រុសផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Fluke និង Natalie
Fluke និង Natalie
Fluke និង Natalie
Fluke និង Natalie
Fluke និង អតីតភរិយា ព្រមទាំងកូនប្រុស
Fluke និង អតីតភរិយា ព្រមទាំងកូនប្រុស
កូនប្រុសរបស់ Fluke
កូនប្រុសរបស់ Fluke
កូនប្រុសរបស់ Fluke
កូនប្រុសរបស់ Fluke
 Fluke និង កូនប្រុស
Fluke និង កូនប្រុស
Fluke និង កូនប្រុស
Fluke និង កូនប្រុស
ទិដ្ឋភាព ដែល Fluke និង អតីតភរិយា បានរៀបចំពិធីខួបកំណើតឲ្យកូនប្រុស
ទិដ្ឋភាព ដែល Fluke និង អតីតភរិយា បានរៀបចំពិធីខួបកំណើតឲ្យកូនប្រុស
ទិដ្ឋភាព ដែល Fluke និង អតីតភរិយា បានរៀបចំពិធីខួបកំណើតឲ្យកូនប្រុស
ទិដ្ឋភាព ដែល Fluke និង អតីតភរិយា បានរៀបចំពិធីខួបកំណើតឲ្យកូនប្រុស
ទិដ្ឋភាព ដែល Fluke និង អតីតភរិយា បានរៀបចំពិធីខួបកំណើតឲ្យកូនប្រុស
ទិដ្ឋភាព ដែល Fluke និង អតីតភរិយា បានរៀបចំពិធីខួបកំណើតឲ្យកូនប្រុស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T