អីយ៉ាស! Lampard សម្លឹងឃើញអ្នកចាំទីដៃស្អិត១រូប នៅ Bundesliga ដែលអាចមកជំនួស Kepa

//s5.kh1.co/a2/a2e9053048ec7209dfd0542333ac7cca72eb94ab.jpg
កីទ្បា

 ២៧-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Lampard ចង់បានកីឡាករ Manuel Neuer មកជំនួស អ្នកចាំទី Kepa Arrizabalaga

អាល្លឺម៉ង់៖ យោងតាមរបាយការណ៍របស់កាសែត Bild ក្លិបតោខៀវ Chelsea មានចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយកអ្នកចាំទីដៃទី១របស់ក្រុម Bayern Munich​ កីឡាករ Manuel Neuer

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Manuel Neuer
  កីឡាករ Manuel Neuer

អ្នកចាត់ការទូទៅរបស់ Cheslea លោក Frank Lampard ត្រូវបានគេរាយការណ៍មកថា កំពុងស្វែងរកអ្នកចាំទីថ្មី ប៉ុន្តែការផ្ទេរយកបានលុះត្រាណាតែក្លិបអាចបញ្ចេញកីឡាករ Kepa Arrizabalaga ជាមុនសិន។

Kepa បានទទួលរងការរិះគន់ច្រើន ពីសំណាក់គ្រូបង្វឹកសញ្ជាតិអង់គ្លេស ដោយសារបញ្ហាធ្លាក់ទម្រង់លេង និងការបង្កកំហុសជារឿយៗ កំឡុងពេលប្រកួតក្នុងរដូវកាលនេះ។ ជាក់ស្ដែងកាលពីខែកុម្ភៈកន្លងទៅ លោក​ Lampard បានទម្លាក់អ្នកចាំទីតម្លៃថ្លៃជាងគេប្រចាំក្លិប Chelsea រូបនេះ ឲ្យអង្គុយកៅអីបម្រុងរហូតដល់ទៅ៤ប្រកួតឯណោះ។

  កីឡាករ Kepa Arrizabalaga
  កីឡាករ Kepa Arrizabalaga

តាមរយៈប្រភពខាងលើបានឲ្យដឹងទៀតថា Lampard បានសម្លឹងឃើញអ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់ Neuer ដែលជាបេក្ខភាព អាចមកជំនួស Kepa ខណៈកិច្ចសន្យារបស់កីឡាករវ័យ៣៣ឆ្នាំ នឹងផុតកំណត់ជាមួយ Bayern នៅឆ្នាំ២០២១ ហើយសម្រាប់ការចរចាបន្តកុងត្រាថ្មីនៅមិនទាន់កើតឡើងនៅឡើយទេ។

យ៉ាងណាមិញ Chelsea អាចនឹងមានភាគរយខ្ពស់ ក្នុងការទទួលបាន Neuer បន្ទាប់ពី Bayern ទំនងជាមិនបន្តកុងត្រាឲ្យម្ចាស់អាវលេខ១រូបនេះ ​ ដោយផ្អែកទៅលើថាក្លិបជើងឯក Bundesliga ទើបតែផ្ទេរយកអ្នកចាំទីវ័យក្មេងរបស់ក្លិប  Schalke កីឡាករ Alexander Nübel ដោយមិនមានតម្លៃខ្លួន កាលពីទីផ្សារខែមករាកន្លងទៅ។ ទន្ទឹមនឹងនេះ Nubel នឹងបង្ហាញខ្លួនជាផ្លូវការឲ្យ Bayern នៅខែកក្កដាខាងមុខ៕

  កីឡាករ Alexander Nübel
  កីឡាករ Alexander Nübel

ប្រភពonefootball

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T