​អាហ្វកានីស្ថាន​ ​សម្រេចដោះលែងអ្នកទោស​១ម៉ឺននាក់ ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាល​កូវីត-១៩

//s5.kh1.co/bd/bdedcc1bee011e39b427a639ee5d37f037a2b6ef.png
សង្គម

 ២៧-មីនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រទេសអាហ្វកានីស្ថាន​​មានអ្នកឆ្លងជំងឺកូវីត-១៩ សរុប ​៩៤ នាក់ ​ហើយក្នុងចំណោមនោះមានអ្នកជំងឺ ៤ នាក់ បាន​ស្លាប់បាត់បង់ជីវិត

កាប៊ុល៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍​ថា​  ប្រទេសអាហ្វកានីស្ថាន​នឹងដោះលែងអ្នកទោស ដែលមានអាយុលើសពី ៥៥ ឆ្នាំ ​ចំនួន១ម៉ឺននាក់ ​ដើម្បី​កាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីត-១៩។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមបុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅតាមដងផ្លូវ​ ក្នុងទីក្រុងហេរ៉ាត ប្រទេសអាហ្វកានីស្ថាន ​
ក្រុមបុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅតាមដងផ្លូវ​ ក្នុងទីក្រុងហេរ៉ាត ប្រទេសអាហ្វកានីស្ថាន ​

ការិយាល័យអ្នកនាំពាក្យរបស់លោកប្រធានាធិបតី Ashraf Ghani បានឱ្យដឹងថា៖

ប្រធានាធិបតីបានចេញក្រឹត្យមួយ ដែល​តម្រូវឱ្យដោះលែងអ្នកទោសរាប់ពាន់នាក់​​​ ​ដោយសារតែវិបត្តិនៃជំងឺរាតត្បាតកូវីត-១៩នេះ។

ការិយាល័យអ្នកនាំពាក្យ
អ្នកស្ម័គ្រចិត្តម្នាក់បានបាញ់ថ្នាំសំលាប់មេរោគនៅខាងក្រៅស្ថានីយ៍ប៉ូលីស​ក្នុងទីក្រុងកាប៊ុល ​
អ្នកស្ម័គ្រចិត្តម្នាក់បានបាញ់ថ្នាំសំលាប់មេរោគនៅខាងក្រៅស្ថានីយ៍ប៉ូលីស​ក្នុងទីក្រុងកាប៊ុល ​

មន្ត្រីរដ្ឋាភិបាលពីររូបបាននិយាយថា៖

អ្នកទោសដែលត្រូវបានដោះលែងនោះ គឺមិនរាប់បញ្ចូលសមាជិកនៃក្រុមសកម្មប្រយុទ្ធឥស្លាមតាលីបង់ ឬរដ្ឋអ៊ីស្លាមទេ ហើយដំណើរការដោះលែងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេល ១០ ថ្ងៃ។

មន្ត្រីរដ្ឋាភិបាល
អ្នកដំណើរពាក់ម៉ាសការពារពីជំងឺកូវីត-១៩
អ្នកដំណើរពាក់ម៉ាសការពារពីជំងឺកូវីត-១៩

អគ្គមេធាវីលោក Mohammad Farid Hamidi បាននិយាយថា៖

អ្នកទោសដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ស្ត្រី កុមារ និងមនុស្សចាស់ដែលមានអាយុលើសពី ៥៥ ឆ្នាំ នឹង​ត្រូវបានដោះលែងដោយស្របតាមក្រឹត្យនេះ។

Mohammad Farid Hamidi
អ្នក​ធ្វើដំណើរមកដល់ទីក្រុងកាប៊ុលត្រូវឆ្លងការវាស់កំដៅ
អ្នក​ធ្វើដំណើរមកដល់ទីក្រុងកាប៊ុលត្រូវឆ្លងការវាស់កំដៅ

គួរ​​​ជម្រាបផងដែរថា ​បើគិតមក​ដល់ពេលនេះ ប្រទេសអាហ្វកានីស្ថាន​​មានអ្នកឆ្លងជំងឺកូវីត-១៩ សរុប ​៩៤ នាក់ ​ហើយក្នុងចំណោមនោះមានអ្នកជំងឺ ៤ នាក់ បាន​ស្លាប់បាត់បង់ជីវិត ខណៈអ្នកជំងឺចំនួន ៨៨ នាក់ផ្សេងទៀត គឺ​​កំពុងទទួលការព្យាបាល​នៅឯមន្ទីរពេទ្យ​​៕

ក្រុមគ្រូពេទ្យនៅទីក្រុងកាប៊ុល ប្រទេសអាហ្វកានីស្ថាន
ក្រុមគ្រូពេទ្យនៅទីក្រុងកាប៊ុល ប្រទេសអាហ្វកានីស្ថាន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T