ម្ចាស់ក្លឹបមួយពេញចិត្តពេញថ្លើមចង់បានទាំង Zlatan និង Cavani នៅរដូវក្តៅខាងមុខ

//s5.kh1.co/81/81b1217c4155d41df0a630307d4c3d279748e441.jpg
កីទ្បា

 ២៧-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោក Andrea Radrizzani បានទម្លាយឲ្យដឹងថាលោកពេញចិត្តពេញថ្លើមក្នុងការទិញយកអតីតកីឡាករតំបន់ប្រយុទ្ធរបស់ PSG ទាំង២នាក់ នោះគឺ លោកព្រះ Zlatan និង Eden Cavani។

ម្ចាស់ក្លឹប Leeds លោក Andrea Radrizzani បានទម្លាយឲ្យដឹងថា លោកពេញចិត្តពេញថ្លើមក្នុងការទិញយកអតីតកីឡាករតំបន់ប្រយុទ្ធរបស់ PSG ទាំង២នាក់នោះគឺ លោកព្រះ Zlatan និង Eden Cavani។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Andrea Radrizzani
Andrea Radrizzani

ក្លឹបមួយនេះអាចទិញ លោកព្រះ Zlatan បាន បន្ទាប់ពីកីឡាកររូបនេះចាកចេញពីក្លឹប MLS មុនពេលដែលចុះកុងត្រារយៈពេលខ្លីត្រឹម៦ខែជាមួយក្លឹបចាស់របស់ខ្លួន AC Milan។ ចំណែកឯ Cavani ឯណោះវិញ ក៏កំពុងតែធ្វើការសម្រេចចិត្តដើរចេញពីក្លឹបអ្នកមាន PSG ប៉ុន្តែនូវតែបន្តការលេងឲ្យ PSG ខណៈដែលកុងត្រាជាមួយក្លឹបនឹងត្រូវដាច់នៅរដូវក្តៅខាងមុខនេះហើយ។

Zlatan និង Cavani
Zlatan និង Cavani

ម្ចាស់ក្លឹបរូបនេះបានទម្លាយប្រាប់ព័ត៌មាន Sky Italy យ៉ាងដូច្នេះថា​៖ "ខ្ញុំបាននិយាយជាមួយ Zlatan Ibrahimovic យ៉ាងច្បាស់ហើយ គាត់អាចផ្តល់ឱ្យយើងនូវការសម្រេចចិត្តដ៏មុតមាំមួយ ប៉ុន្តែគាត់បានសម្រេចចិត្តទៅ AC Milan។ គាត់ស្មោះត្រង់និងមិនលាក់លៀមទេជាមួយខ្ញុំ។ ​

Zlatan និង Cavani
Zlatan និង Cavani

គួរឲ្យដឹងផងដែរថា Leeds United F.C. គឺជាក្លឹបបាល់ទាត់មួយដែលស្ថិតក្នុងលីគកំពូលលំដាប់ ទី២របស់លីគអង់គ្លេស ដែលធ្លាប់បានឈ្នះពានលីគអង់គ្លេសមួយចំនួនរួចមកហើយ ដែលក្នុងនោះមាន ពាន FA Cup ៣គ្រឿង , ពាន League Cup ១គ្រឿង និងពាន Community Shield ២គ្រឿង៕

Zlatan និង Cavani
Zlatan និង Cavani
Zlatan និង Cavani
Zlatan និង Cavani
Andrea Radrizzani 
Andrea Radrizzani 

ប្រភពonefootball

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T