ម្នាក់ណាទៅ? Chelsea, Inter, Spurs និង Napoli កំពុងតាមចែចូវយក ខ្សែប្រយុទ្ធឆ្នើមរបស់ Zidane

//s5.kh1.co/3a/3ab10f96fa280bb942db5fd75e72ea3d7399f065.jpg
កីទ្បា

 ២៦-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Chelsea, Inter, Spurs និង Napoli កំពុងតាមចែចូវយក ខ្សែប្រយុទ្ធឆ្នើម Luka Jovic របស់ Real Madrid

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លិប Real Madrid កីឡាករ Luka Jovic ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីលោក Zinedine Zidane មិនសូវប្រើប្រាស់ជម្រើសជាតិស៊ែប៊ី ក្នុងរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Luka Jovic
  កីឡាករ Luka Jovic

ក្លិបតោខៀវ Chelsea ជាក្លិបថ្មីមួយក្នុងចំណោមក្លិបផ្សេងទៀត ដែលបង្ហាញចំណាប់អារម្មណ៍ចង់បាន Jovic ក្នុងលក្ខខណ្ឌខ្ចីជើង។ ការចង់បានរបស់លោក Lampard អាចនឹងត្រូវនឹងអ្វីដែល Real Madrid កំពុងគិតគូផងដែរ ដោយក្លិបយក្សអេស្ប៉ាញមានគម្រោងចង់បញ្ចេញកីឡាករវ័យ២២ឆ្នាំ ដើម្បីទុកកន្លែងទំនេរសម្រាប់ខ្សែប្រយុទ្ធកំពុងឡើងកូដ Erling Haaland របស់​ Dortmund។

ខ្សែប្រយុទ្ធ Erling Haaland
ខ្សែប្រយុទ្ធ Erling Haaland

យ៉ាងណាមិញ យោងតាមរបាយការណ៍របស់កាសែត The Sun ក្លិបផ្សេងៗទៀតដែលចាប់អារម្មណ៍ទៅលើ Jovic ក្រៅពី Chelsea រួមមាន Inter Milan, Tottenhma Hotspur និង Napoli ។

គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ Jovic មានឱកាសបានចូលលេងត្រឹម៣៩១នាទីប៉ុណ្ណោះ នៅក្របខណ្ឌ La Liga បើគិតទៅវាតិចជាង៤ប្រកួតទៅទៀត ក្នុងនោះគេងរកបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១ដង៕

  កីឡាករ Luka Jovic
  កីឡាករ Luka Jovic

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T