លោកស្រីឱ វណ្ណឌីន៖ អ្នកភ្នំពេញ​វ័យ​២៧​ឆ្នាំ ដែលឆ្លងកូវីដ១៩ ជា​​អ្នក​ដើរ​លេង​​ច្រើន​​នៅប៉ោយ​ប៉ែត

//s5.kh1.co/26/26a6944cc85856b299cd5a0028764d02f6f20e2d.jpg
សង្គម

 ២៦-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

«គាត់ជាអ្នកដើរលេងច្រើននៅប៉ោយប៉ែត ហើយមានមិត្តភក្តិជាជនជាតិបរទេស​​ក្បែរៗនោះ...»

គិតត្រឹមព្រឹកថ្ងៃ២៥ មីនានេះកម្ពុជាមានអ្នកផ្ទុកកូវីដ១៩ ចំនួន៩៦នាក់ ស្រី២៥នាក់ ដោយក្នុងនោះអ្នកជា​សះ​ស្បើយមាន១០នាក់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមអ្នកទាំង៩៦នាក់ ថ្មីៗមានករណីបុរសម្នាក់ អាយុ២៧ឆ្នាំ រស់នៅរាជធានីភ្នំពេញត្រូវ ក្រសួងសុខាភិបាល​បញ្ជាក់កាលពីថ្ងៃ២៥ មីនា ម្សិលមិញថា បានឆ្លងកូវីដ១៩។​ បន្ទាប់ពីក្រសួងសុខាភិបាល បានផ្សព្វផ្សាយពីករណី​ខាងលើ មានអ្នកប្រើប្រាស់បណ្តាញសង្គមមិនតិចទេបានបង្ហាញពីចម្ងល់របស់ខ្លួនពាក់ព័ន្ធករណីមួយនេះ​។ សំណួរភាគច្រើនបានសួរថា តើបុរសម្នាក់នោះ ពិតជាបានឆ្លងកូវីដ១៩ ក្នុងសហគមន៍មែន ឬទេ?

តបនឹងចម្ងល់នេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីនបានបញ្ជាក់ តាមរយៈ​តេលេក្រាមមកកាន់ក្រុមអ្នកសារព័ត៌មានថា បុរសដែលរស់នៅភ្នំពេញខាងលើ ជាអ្នកដើរលេងច្រើននៅប៉ោយប៉ែត។

លោកស្រីថា៖ «គាត់ជាអ្នកដើរលេងច្រើននៅប៉ោយប៉ែត ហើយមានមិត្តភក្តិជាជនជាតិបរទេស​​ក្បែរៗនោះជួបគ្នាចុះ​ឡើងច្រើនគ្នា។ ចំណែកមិត្តស្រីគាត់ ធ្វើតេស្តឃើញលទ្ធផលអវិជ្ជមាន»។

សូមបញ្ជាក់ថា​ គិតត្រឹមរសៀលថ្ងៃ២៦ មីនានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩ ចំនួន៩៦ករណី ក្នុងនោះបានជាសះ​ស្បើយ១០នាក់។

ជាការកត់សម្គាល់ ក្នុងន័យទប់ស្កាត់វីរុសខាងលើ រដ្ឋាភិបាលជាបន្តបន្ទាប់បានតម្រូវឲ្យមន្ត្រីពាក់ព័ន្ធបិទ សាលារៀន ព្រមទាំងកន្លែងកម្សាន្តនានាដូចជាបៀរហ្កាឌិន KTV និងរោងភាពយន្តនានានៅទូទាំងប្រទេស ដើម្បីកុំឲ្យមាន​ការជួប​ជុំព្រោះអាចនាំឲ្យមានករណីរាលដាលកើនឡើង៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T