មនុស្សទៅអនុស្សាវរីយ៍នៅ!​ កូនប្រុសស្តេចចាប់ក្រពើ បង្ហោះរូបឪពុកកាលនៅរស់ និងលោកបច្ចុប្បន្ន ធ្វើឲ្យហ្វេនរំជួលចិត្ត

//s5.kh1.co/32/321379acfa6c5e058aac529c0de7bafecc2d5024.jpg
តារា & កម្សាន្ដ

 ២៦-មីនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជាក់ស្តែងថ្ងៃនេះកូនប្រុសរបស់ Steve Irwin បានបង្ហោះរូបថតឪពុកកាលពី១៥ឆ្នាំមុន និងរូបថតរបស់ក្នុងពេលបច្ចុប្បន្ន ដែលបង្ហាញពីក្តីនឹករលឹកចំពោះឪពុក និងចង់បង្ហាញទៅអ្នកគាំទ្រថារូបគេ នឹងអាចជំនួសដំណែងឪពុកខ្លួនបានយ៉ាងល្អផងដែរ។

បរទេស៖ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាធ្លាប់ បានស្គាល់កំពូលស្តេចចាប់ក្រពើដ៏មានជំនាញ និ អ្នកមើលការខុសត្រូវនៅក្នុងសួនសត្វមួយនៅក្នុងប្រទេសអូស្ត្រាលី ដែលគាត់មានឈ្មោះថា​ Steve Irwin

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Steve Irwin គឹបានសាងភាពល្បីល្បាញយូរណាស់មកហើយ ដោយសារតែគាត់ជាមនុស្សដែលក្លាហាន និងមានក្តីស្រលាញ់ខ្លាំងបំផុត ទៅលើសត្វគ្រប់ប្រភេទ ទើបគាត់ជ្រើសរើសយកអាជីណមួយនេះ ប៉ុន្តែជាអកុសល នៅក្នុងឆ្នាំ២០០៦ គាត់ត្រូវបានស្លាប់ ដោយសារការវាយប្រហារដោយសារសត្វបបែលមួយ ដោយចាក់ចូលទៅក្នុងបេះដូង របស់គាត់តែម្តង​ ធ្វើឲ្យគាត់បាត់បង់ជីវិតប៉ុន្មាននាទីក្រោយមក។

ដោយឡែកទោះបីរូបស្តេចចាប់ក្រពើរូបនេះបានលាចាកលោកក៏ពិតមែន ប៉ុន្តែអនុស្សាវរីយ៍នៅតែដិតដាមជាប់នៅក្នុងបេះដូងគ្រួសារគាត់ និងអ្នកគាំទ្រលោកជានិច្ច ដោយសារតែកន្លងមករូបលោកបានសាងតែអំពើល្អ និងជួយយកអាសារអ្នកដទៃជានិច្ច។

ជាក់ស្តែងថ្ងៃនេះកូនប្រុសរបស់ Steve Irwin បានបង្ហោះរូបថតឪពុកកាលពី១៥ឆ្នាំមុន និងរូបថតក្នុងពេលបច្ចុប្បន្ន ដែលបង្ហាញពីក្តីនឹករលឹកចំពោះឪពុក ថែមទាំងចង់បង្ហាញទៅអ្នកគាំទ្រថារូបគេនឹងអាចជំនួសដំណែងឪពុកខ្លួនបានយ៉ាងល្អផងដែរ។

ក្រោយពីអ្នកគាំទ្របានឃើញ Robert Irwin បានបង្ហោះរូបនេះ មហាជនជាច្រើនបានសម្តែងការអារម្មណ៍រំជើបរំជួលផងដែរ ព្រមទាំងនិយាយថា​ ឃើញរូបនេះភ្លាមគឺនឹកឃើញកាល Steve Irwin នៅរស់តែម្តង មិនត្រឹមប៉ុណ្ណោះអ្នកគាំទ្រភាគច្រើនបានបញ្ចេញមតិថា កូនស្តេចចាប់ក្រពើមួយនេះនឹងបំពេញតួនាទីបានល្អដូចជាឪពុកខ្លួនផងដែរ៕

សូមចូលមើលរូបខាងក្រោម៖

Steve Irwinនិង Robert Irwin
Steve Irwinនិង Robert Irwin
គ្រួសារ Irwin កាលពីមុននិង បច្ចុប្បន្ន
គ្រួសារ Irwin កាលពីមុននិង បច្ចុប្បន្ន
គ្រួសារ Irwin 
គ្រួសារ Irwin 
គ្រួសារ Irwin 
គ្រួសារ Irwin 
គ្រួសារ Irwin 
គ្រួសារ Irwin 
គ្រួសារ Irwin 
គ្រួសារ Irwin 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T