Covid-19 កំពុងវាយលុក! តារាប្រុស២ដួង បង្ហាញសារដ៏មានន័យ ឲ្យចេះការពារខ្លួន ទៅកាន់ហ្វេនៗ

//s5.kh1.co/f2/f24220e66a9b6c8743233cae117e196009a3fc7b.jpg
តារា & កម្សាន្ដ

 ២៦-មីនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ គេក៏ឃើញមាន តារាប្រុស ២ រូបផងដែរ ដូចជាលោក អេឡិច ចិន្រ្តា និង ជា លាងឈែ ដែលបានចូលរួម ចែករំលែកសារល្អៗ តាមរយៈពាក្យពេចន៍ ដ៏មានអត្ថន័យមួយចំនួន ជូនទៅហ្វេនៗ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។

ភ្នំពេញ៖ ជាការពិតណាស់ ចំនួនអ្នកឆ្លងមេរោគ Covid-19 កំពុងតែមានការកើនឡើងច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជានៅទូទាំងសាកលលោកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ គេឃើញថា ក៏មានការយកចិត្តទុកដាក់ យ៉ាងដិតដល់ពីថ្នាក់ដឹកនាំ នៅទូទាំង២៥ ខេត្តក្រុង ក្នុងនោះក៏មានការអំពាវនាវ ក៏ដូចជាណែនាំ ប្រាប់ពីរបៀបថែទាំសុខភាព និងវិធីបង្កា ការពារខ្លួនឲ្យជៀសផុតជំងឺ Covid-19 តាមរយៈបណ្ដាញសង្គមការផ្សព្វផ្សាយនានាផងដែរ។

ជាមួយគ្នានេះផងដែរ ចំពោះបញ្ហានេះផ្ទាល់តែម្ដង គេក៏ឃើញមាន តារាប្រុស២ រូបផងដែរ ដូចជា លោក អេឡិច ចិន្រ្តា និង ជា លាងឆេ បានចូលរួម ចែករំលែកសារល្អៗ តាមរយៈពាក្យពេចន៍ ដ៏មានអត្ថន័យមួយចំនួន  ជូនទៅហ្វេនៗ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលចង់មានន័យឲ្យពួកគាត់ ចេះប្រុងប្រយ័ត្ន ក្នុងការថែរក្សាអនាម័យផ្ទាល់ ក៏ដូចជានៅក្នុងផ្ទះឲ្យបានច្រើន ជៀសវាងការចេញក្រៅផ្ទះដោយគ្មានភារកិច្ចចាំបាច់ផងដែរ។

ក្នុងនោះដែរ គេក៏បានឃើញអ្នកសិល្បៈ ក៏ដូចជាហ្វេនៗជាច្រើន បាននាំគ្នាចូលខមិនសរសើរចំពោះទង្វើដ៏ល្អមួយនេះ របស់របស់សម្ដែងប្រុសទាំង២នាក់នេះ។ លើសពីនេះទៅទៀតក៏ឃើញថា មានការចាប់ផ្តើមមានតារាជាច្រើន ជាគំរូ បង្ហាញសារឲ្យមហាជនមានការប្រុងប្រយ័ត្នជាច្រើនផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

អេឡិច ចិន្រ្តា
អេឡិច ចិន្រ្តា
អេឡិច ចិន្រ្តា
អេឡិច ចិន្រ្តា
អេឡិច ចិន្រ្តា
អេឡិច ចិន្រ្តា
ជា លាងឆេ
ជា លាងឆេ
ជា លាងឆេ
ជា លាងឆេ
ជា លាងឆេ
ជា លាងឆេ
អេឡិច ចិត្រាជា លាងឆេ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T