អ៊ីតាលី៖ ខ្សែប្រយុទ្ធ Paulo Dybala បានប្រាប់ទៅកាន់អ្នកគាំទ្រ Juventus ថាគេ និងមិត្តស្រី Oriana Satatini មានសុខភាពធម្មតាទេ បន្ទាប់ពីរយៈពេល៤ថ្ងៃ ពួកគេទាំងពីរបានធ្វើតេស្ដឃើញវិជ្ជមានវីរុស Covid-19។

Dybala ប្រកាសថាខ្លួន និងមិត្តស្រីវិជ្ជមាន Covid-19 កាលពីថ្ងៃទី២១

កីឡាករវ័យ២៦ឆ្នាំបានធ្វើឲ្យពិភពបាល់ទាត់ក្នុងប្រទេសអ៊ីតាលីមានការភ្ញាក់ផ្អើល ក្រោយគេបានប្រកាសថា គេនិងមិត្តស្រីបានធ្វើតេស្ដឃើញវិជ្ជមាន មានផ្ទុកវីរុសកូរ៉ូណា។

យ៉ាងណាមិញ កាលពីយប់មិញ Dybala បានបង្ហោះរូបភាពមួយសន្លឹកនៅលើគណនីបណ្ដាញសង្គម Instagram ផ្លូវការ ដោយលើកដៃជាសញ្ញា OK រួមជាមួយការសរសេរថា “ពួកយើងល្អជាធម្មតាទេ”

View this post on Instagram

Estamos bien ????????????

A post shared by Paulo Dybala (@paulodybala) on

Dybala បង្ហោះនៅលើ Instagram

Juventus គឺជាក្លិបនៅក្របខណ្ឌ Serie A ដែលមានកីឡាករឆ្លង Covid-19 មុនគេ ខណៈ Dybala គឺជាកីឡាករទី៣ ដែលបានឆ្លងវីរុសដ៏សាហាវមួយនេះ បន្ទាប់ពីមិត្តរួមក្រុម Daniele Rugani និង Blaise Matuidi។

កីឡាករ Paulo Dybala

គួរឲ្យដឹងដែរថា អ៊ីតាលីរងការប៉ះពាល់យ៉ាងខ្លាំងដោយសារវីរុស Covid-19 ក្នុងនោះមនុស្សច្រើនជាង ៧៤,០០០នាក់ត្រូវបានឆ្លង ហើយមនុស្សមិនតិចជាង ៧,៥០០ នោះទេបានបាត់បងជីវិត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ