ភ្នំពេញ៖ ពិតជាគួរឲ្យសោកស្ដាយយ៉ាងខ្លាំង ចំពោះ តារាកំប្លែង នាយ កំប៉ោយ ជាតារាកំប្លែងដែលពោរពេញទៅដោយសមត្ថភាព ដែលធ្លាប់តែបានធ្វើឲ្យទស្សនិកជាច្រើនបានសើចសប្បាយ ក៏បានទទួលមរណភាពកាលពីម្សិលមិញនេះ ដោយសារតែមានជំងឺដ៏ធ្ងន់ធ្ងរផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ប្រហែលជាជាងមួយខែមុននេះ កាលពី នាយ កំប៉ោយ នៅមានជីវិត លោកក៏ធ្លាប់បានបង្ហោះសារដ៏កម្សត់មួយ នៅលើបណ្ដាញសង្គម ដែលបានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ខណៈពេលដែលកំពុងតែធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យបណ្ដាទស្សនិកជនអានហើយ ស្ទើរតែស្រក់ទឹកភ្នែកទៀតផង។
នៅក្នុងនោះដែរ លោកបានសរសេររៀបរាប់ថា៖
សុំទោសលោកយាយ សុំទោសពុក អ្នកម្តាយ ហើយប្អូនស្រីពៅរបស់ខ្ញុំខ្ញុំសូមនិយាយពាក្យចេញពីចិត្តចេញពីបេះដូងរបស់ខ្ញុំពិតៗ
ហេតុអីបានជាខ្ញុំពិបាក រស់ម្ល៉េះ? បើសិនអាចស្លាប់ទៅល្អជាងបើសិនជាខ្ញុំស្លាប់ទៅ...
សូមបងប្អូនដែលស្គាល់រូបខ្ញុំ អញ្ជើញមកចូលរូមបុណ្យរបស់ខ្ញុំផងណា...
សម្រាប់ខ្ញុំគ្មានអ្វីដែលត្រូវនិយាយទៀតទេ មានតែពាក្យថា
អរគុណនឹងអរព្រះគុណ....។
នៅពេលនោះដែរ ក្រោយពីបានអានសារដ៏កម្សត់របស់លោកហើយ បណ្ដាទស្សនិកជាច្រើនបានចូលរួមលើកទឹកចិត្តទៅដល់លោកគ្រប់គ្នា ឲ្យមានក្ដីសង្ឃឹមនឹងការរស់នៅបន្តទៅមុខទៀត តែទោះជាយ៉ាងណា ខណៈពេលនេះ លោកនៅតែលាចាកលោកដដែល ដូច្នេះហើយហ្វេន និងមិត្តសិល្បៈជាច្រើនមានតែចូលរួមសោកស្ដាយ ចំពោះការបាត់បង់អ្នកដែលមានសមត្ថភាពបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖






