អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអុីតាលីកើនដល់ ៧៥០៣នាក់ ខណៈជំងឺនេះអាចនឹងរាលដាលបន្ដទៅភាគខាងត្បូងនៃប្រទេស

//s5.kh1.co/48/4858a10d5b77e95f8c8b4c8685061436cb97050b.jpg
សង្គម

 ២៦-មីនា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអុីតាលីកើនដល់ ៧៥០០នាក់ ខណៈជំងឺនេះអាចនឹងរាលដាលបន្ដទៅភាគខាងត្បូងនៃប្រទេស

អុីតាលី៖ យោងតាមទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយនៅថ្ងៃពុធម្សិលមិញថា មនុស្សជាង ៦៨០ នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅអុីតាលី ដោយគិតត្រឹមតែរយៈពេល ២៤ ម៉ោងចុងក្រោយប៉ុណ្ណោះ ដែលធ្វើឲ្យចំនួនសរុបកើនដល់ ៧៥០៣ នាក់ ស្របពេលមានការព្រួយបារម្ភថា ជំងឺនេះកំពុងរាលដាលខ្លាំងឆ្ពោះទៅភាគខាងត្បូងប្រទេសអុីតាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមការពារសន្ដិសុខ
ក្រុមការពារសន្ដិសុខ

ប្រទេសអុីតាលី បានក្លាយជាប្រទេសដែលមានចំនួនមនុស្សស្លាប់ដោយសារជំងឺថ្មីកូវីដ-១៩ ច្រើនជាងគេបង្អស់ បន្ទាប់តួលេខនៃចំនួនអ្នកស្លាប់បានវ៉ាដាច់ប្រទេសចិនតាំងពីថ្ងៃទី ១៩ ខែ មីនា មក។ បើទោះជាតួលេខនេះ មានចំនួនច្រើនជាងប្រទេសដទៃក៏ពិតមែន តែគេសង្កេតឃើញតំបន់ភាគខាងជើង Lombardy ដែលជាចំណុចរងគ្រោះខ្លាំងជាងគេ បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអ្នកស្លាប់ និងករណីឆ្លងថ្មីកាលពីថ្ងៃពុធ ស្របពេលតំបន់ដែលពុំសូវផ្ទុះខ្លាំងនៅភាគខាងត្បូង ហាក់កើនឡើងឥតឈប់ឈរ ខណៈសេវាកម្មសុខាភិបាលក្នុងតំបន់នេះ ក៏នៅមានតិចជាងតំបន់ភាគខាងជើងផងដែរ។

ក្រុមមន្រ្ដី
ក្រុមមន្រ្ដី

លោក Vincenzo De Luca ប្រធានតំបន់ Campania បានសរសេរលិខិតដោយបើកចំហមួយផ្ញើទៅកាន់លោកនាយករដ្ឋមន្រ្តី Giuseppe Conte ថា៖

សោកនាដកម្មនៃតំបន់ភាគខាងជើង Lombardy នឹងក្លាយទៅជាសោកនាដកម្មរបស់តំបន់ភាគខាងត្បូង Campania

លោក Vincenzo De Luca

រហូតមកទល់ពេលនេះ មនុស្សចំនួន ៧៤ នាក់បានស្លាប់នៅក្នុងតំបន់ Campania ជាតំបន់រងគ្រោះខ្លាំងជាងគេ ក្នុងចំណោមតំបន់ផ្សេងៗទៀតនៃភាគខាងត្បូងប្រទេសអុីតាលី។ ខណៈតំបន់ភាគកណ្ដាលនៃទីក្រុង Lazio ក្បែររដ្ឋធានីរ៉ូមមានអ្នកស្លាប់ចំនួន ៩៥ នាក់។

មឈូសដាក់សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
មឈូសដាក់សាកសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

គួរបញ្ជាក់ថា នៅអុីតាលីមានចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបកើនដល់ ៧៥០៣ នាក់ និងករណីឆ្លងសរុបមានចំនួន ៧៤,៣៨៦ ករណី ខណៈអ្នកជំងឺចំនួន ៩,៣៦២ បានជាសះស្បើយវិញ។ នេះបើយោងទៅតាមតារាងទិន្នន័យ Tracking Coronavirus របស់ BNO News គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០៕  

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T