បានមែនដឹងតែកប់ហើយ! Arsenal ដាក់រ៉ាដាចង់បានកម្លាំងប្រយុទ្ធសំខាន់របស់ Real Madrid ម្នាក់នេះ

//s5.kh1.co/26/2632e87048bec3051ee3fe42a6cb028031775ff1.jpg
កីទ្បា

 ២៦-មីនា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

Arsenal ដាក់រ៉ាដាចង់បានកម្លាំងប្រយុទ្ធសំខាន់របស់ Real Madrid កីឡាករ James Rodriguez

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានដាក់ការចាប់អារម្មណ៍ចង់បានកម្លាំងប្រយុទ្ធរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid កីឡាករ James Rodriguez។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ James Rodriguez
កីឡាករ James Rodriguez

កីឡាករជម្រើសជាតិកូឡំប៊ីរំពឹងថានឹងចាកចេញពីកីឡដ្ឋាន Santiago Bernabeu នៅទីផ្សាររដូវក្ដៅខាងមុខ ខណៈក្លិប២នៅក្របខណ្ឌ Premier League កំពុងតាមប្រមាញ់រូបគេ រួមមាន Everton ក្រោមការដឹកនាំរបស់លោក Carlo Ancelotti និងក្លិប Wolverhampton Wanderers។

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ Marca ក្រុមរបស់លោក Mikel Arteta បានចូលមកប្រជែងជាមួយក្លិបទាំង២ខាងលើ ដើម្បីនាំយកកីឡាករមានដើមកំណើតពីអាមេរិកខាងត្បូងរូបនេះ មកលេងនៅទឹកដីអង់គ្លេសសម្រាប់រដូវកាលក្រោយ។

កីឡាករ James Rodriguez
កីឡាករ James Rodriguez

កីឡាករវ័យ២៨ឆ្នាំ James បានត្រឡប់មក Real Madrid វិញកាលពីរដូវក្ដៅឆ្នាំមុន ក្រោយចំណាយរយៈពេល២ឆ្នាំជាមួយ Bayern Munich ក្រោមកិច្ចសន្យានៃការខ្ចីជើង។ ចំណែកឯកុងត្រារវាងគេ និងក្លិបមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសអេស្ប៉ាញនឹងផុតកំណត់នៅរដូវក្ដៅឆ្នាំ២០២១។

ក្រោមការដឹកនាំរបស់បុរសសញ្ជាតិបារាំង Zidane ម្ចាស់ស្បែកជើងមាស World Cup 2014 James Rodriguez មិនសូវមានឱកាសចូលលេងនោះទេនៅរដូវកាលនេះ ដោយបង្ហាញខ្លួនបានត្រឹម១៣ប្រកួត និងរកគ្រាប់បាល់បានត្រឹម១គ្រាប់ ជាមួយការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច២លើកប៉ុណ្ណោះ៕

កីឡាករ James Rodriguez
កីឡាករ James Rodriguez

ប្រភព SportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T