គេរិះគន់ថា សេដ្ឋីនី Kylie Jenner គំរិះពេក ទីបំផុតដាច់ចិត្តបរិច្ចាគប្រាក់ ដល់មូលនិធិ Covid-19 ចំនួន...

//s5.kh1.co/9b/9be8354b9edde94da10d2793a36cde076eb7aad9.jpg
តារា & កម្សាន្ដ

 ២៦-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កុំ​ឲ្យ​គេ​រិះគន់​ច្រើន​ពេក​ពេល​នេះ​Kylie Jenner ចេញ​មក​បរិច្ចាគ​លុយ​១លាន​ដុល្លារ​ដើម្បី​ការពារCOVID-19 ហើយ ។

បរទេស៖ បន្ទាប់​ពី​ទទួល​ ការ​រិះគន់​យ៉ាង​ចាស់​ដៃ ​ថាមាន​ទ្រព្យ​ហូរហៀរ​ តែបែរជាមាន​​ចិត្ត​គំរិះ ​ពី​សំណាក់​មហាជន​ទូទៅរួច​​​មក ​ពេល​នេះ​សេដ្ឋីនី Kylie Jenner បាន​ចេញ​មក​ប្រកាស​ថា រូប​នាង​នឹង​ បរិច្ចាគ​ប្រាក់​ចំនួន​ ១លាន​ដុល្លារ ​ដើម្បី​ការ​ពារ ​ការ​រីករាល​ដាល ​នៃ​វីរុស​COVID-19

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​យោង​តាម​ ទស្សនា​វដ្តីHarper Bazaar បាន​ឲ្យ​ដឹង​ថា ​សេដ្ឋី​នី​វ័យ​ក្មេង​រូប​នេះ បាន​បរិច្ចាគ ​ទឹក​ប្រាក់​ចំនួន​១​លាន​ដុល្លារ​អាមេរិក ដើម្បីទុក​ទិញ​ម៉ាស ស្បៀង​ និង​ឧបករណ៍​ការ​ពារផ្សេងៗ ​សម្រាប់​មន្ទីរពេទ្យ ក្នុង​រដ្ឋLos Angeles នៃ​សហរដ្ឋ​អាមេរិក ដើម្បី​បញ្ចៀស​នៃ​ ការ​រីករាល​ដាល បន្ថែម​ទៀត​នៃ​វីរុសCOVID-19 នេះ។

យ៉ាង​ណា​មិញ ​បន្ទាប់ពី​ មាន​ការ​បរិច្ចាគ​ទឹក​ប្រាក់​ពី ​Kylie Jenner រួចមក​ លោក​វិជ្ជបណ្ឌិតAliabadi ក៏​បាន​ហៅKylie ថា​ជា​«Hero» ថែម​ទៀត។ លោក​វេជ្ជ​បណ្ឌិត​រូប​នេះ ​បាន​លើកឡើង​ថា ​ការ​ចូល​រួម​ពី​ Kylie លើក​នេះ​នឹង​អាច ​ជួយ​រក្សាជីវិត​ដ៏​មាន​តម្លៃ ​ជា​ច្រើន​នាក់ ដោយបាននិយាយថា​៖

អ្នក​បាន​ជួយ​ឲ្យ ​ពិភព​លោក​នេះ​កាន់តែប្រសើរឡើង​ ខ្ញុំ​ស្រលាញ់​អ្នក ហើយក៏​អរគុណ ​ដល់​អ្នក​យ៉ាង​ខ្លាំង​ផងដែរ​ Kylie។  

 ជាមួយ​គ្នា​នោះ ​គេក៏​ឃើញ​ សេដ្ឋីនី​ វ័យ​២៣​ឆ្នាំ​រូប​នេះ ក៏​បាន​ចូល​ទៅ​ឆ្លើយត​ប ​ជា​មួយ​នឹង​ លោកវិជ្ជបណ្ឌិត Aliabadi ផងដែរថា៖

ខ្ញុំ​ក៏​ស្រលាញ់ ​អ្នក​ដូច​គ្នា​ដែរ។ ហើយ​ក៏​សូម​អរគុណ​ សម្រាប់​ក្តី​​ស្រលាញ់​ និងកា​រមើល​ថែ ក្នុង​នាម​ជា​ វេជ្ជបណ្ឌិត​មួយរូប​៕

Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
Kylie Jenner
  លោក​វេជ្ជបណ្ឌិត​Aliabadi
  លោក​វេជ្ជបណ្ឌិត​Aliabadi
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T