បរទេស៖ បន្ទាប់ពីទទួល ការរិះគន់យ៉ាងចាស់ដៃ ថាមានទ្រព្យហូរហៀរ តែបែរជាមានចិត្តគំរិះ ពីសំណាក់មហាជនទូទៅរួចមក ពេលនេះសេដ្ឋីនី Kylie Jenner បានចេញមកប្រកាសថា រូបនាងនឹង បរិច្ចាគប្រាក់ចំនួន ១លានដុល្លារ ដើម្បីការពារ ការរីករាលដាល នៃវីរុសCOVID-19។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាម ទស្សនាវដ្តីHarper Bazaar បានឲ្យដឹងថា សេដ្ឋីនីវ័យក្មេងរូបនេះ បានបរិច្ចាគ ទឹកប្រាក់ចំនួន១លានដុល្លារអាមេរិក ដើម្បីទុកទិញម៉ាស ស្បៀង និងឧបករណ៍ការពារផ្សេងៗ សម្រាប់មន្ទីរពេទ្យ ក្នុងរដ្ឋLos Angeles នៃសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសនៃ ការរីករាលដាល បន្ថែមទៀតនៃវីរុសCOVID-19 នេះ។
យ៉ាងណាមិញ បន្ទាប់ពី មានការបរិច្ចាគទឹកប្រាក់ពី Kylie Jenner រួចមក លោកវិជ្ជបណ្ឌិតAliabadi ក៏បានហៅKylie ថាជា«Hero» ថែមទៀត។ លោកវេជ្ជបណ្ឌិតរូបនេះ បានលើកឡើងថា ការចូលរួមពី Kylie លើកនេះនឹងអាច ជួយរក្សាជីវិតដ៏មានតម្លៃ ជាច្រើននាក់ ដោយបាននិយាយថា៖
អ្នកបានជួយឲ្យ ពិភពលោកនេះកាន់តែប្រសើរឡើង ខ្ញុំស្រលាញ់អ្នក ហើយក៏អរគុណ ដល់អ្នកយ៉ាងខ្លាំងផងដែរ Kylie។
ជាមួយគ្នានោះ គេក៏ឃើញ សេដ្ឋីនី វ័យ២៣ឆ្នាំរូបនេះ ក៏បានចូលទៅឆ្លើយតប ជាមួយនឹង លោកវិជ្ជបណ្ឌិត Aliabadi ផងដែរថា៖
ខ្ញុំក៏ស្រលាញ់ អ្នកដូចគ្នាដែរ។ ហើយក៏សូមអរគុណ សម្រាប់ក្តីស្រលាញ់ និងការមើលថែ ក្នុងនាមជា វេជ្ជបណ្ឌិតមួយរូប៕”





