ថៃ៖ នៅខណៈពេលដែល ប្រទេសថៃ កំពុងប្រឈមមុខ នឹងការរីករាលដាលយ៉ាងខ្លាំងនៃ Covid-19 រហូតដល់កង្វះខាតឧបករណ៍វេជ្ជសាស្រ្ត ថ្មីៗនេះ តារាសម្ដែងស្រី ជួរមុខរបស់ប្រទេស នាង Bella Ranee ត្រូវបានអ្នកគ្រប់គ្រងផ្ទាល់របស់នាង បានចេញមុខ មកបង្ហោះរូបថតបង្កាន់ដៃ ដែលជាប័ណ្ណផ្ទេរប្រាក់ ដែល Bella បានបរិច្ចាគ ប្រាក់ជាច្រើន ទៅដល់មន្ទីរពេទ្យចំនួន ៥ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ អ្នកគ្រប់គ្រងផ្ទាល់របស់នាង បាននិយាយថា៖
ខ្ញុំពិតជារីករាយ និងមានមោទនភាព ចំពោះអ្នកខ្លាំងណាស់ តាំងម្សិលមិញ រហូតដល់ថ្ងៃនេះ ប្អូនបាននិយាយថា ចង់បរិច្ចាគ គ្រឿងបរិក្ខារ ដល់ក្រុមគ្រូពេទ្យ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺនេះ ព្យាយាមរកផ្លូវដែរ ប៉ុន្តែ ពួកយើងពិតជាមិនដឹងទេថា ពួកគេត្រូវការអ្វី។ យើងគួរបរិច្ចាគ ជាលុយ តើល្អទេ? ពួកគេនឹងអាចប្រើវា ទៅតាមអ្វីដែលត្រូវការ។ ពេលនោះ ប្អូនក៏បានឆ្លើយតបយ៉ាងខ្លីថា យល់ព្រម។
បន្ទាប់មក Bella បានបរិច្ចាគ ប្រាក់ជាច្រើន ទៅដល់មន្ទីរពេទ្យចំនួន ៥ ដែលនៅក្នុង មន្ទីរពេទ្យមួយ បានទឹកប្រាក់ ចំនួន ៥០០,០០០ បាត ដែលស្មើរនឹងទឹកប្រាក់ ប្រមាណជាង ១២,៥០០ ដុល្លា ។
សរុបជារួមមក នាង បានបរិច្ចាគ ប្រាក់ ចំនួន ២៥០០.០០០ បាត ដែលស្មើរនឹង ទឹកប្រាក់ប្រមាណជាង ៦២,៥០០ ដុល្លា ដើម្បីលើកទឹកចិត្តទៅដល់ បុគ្គលិកពេទ្យ និងភ្នាក់ងារដែល ពាក់ព័ន្ធទាំងអស់។ម៉្យាងវិញទៀត ហេតុការណ៍នេះ ក៏បានបណ្ដាលឲ្យហ្វេនៗជាច្រើន ពិតជាមានការពេញចិត្តយ៉ាងខ្លាំង ព្រមទាំងមានការកោតសរសើរចំពោះនាង ដែលបានលះបង់យ៉ាងច្រើន ដើម្បីជួយដល់ សង្គមបែបនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








