ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ហិរញ្ញវត្ថុសម្រាប់ការជួសជុលផ្លូវជាតិលេខ ៥ ដែលមានចម្ងាយ ៣៦៦ គីឡូម៉ែត្រពីតំបន់ព្រែកក្តាមខេត្តកណ្តាលទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាសែតខ្មែរថាមស៍បានរាយការណ៍កាលពីថ្ងៃពុធថា គម្រោងនេះនឹងត្រូវផ្តល់មូលនិធិ តាមរយៈប្រាក់កម្ចីដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន។
សេចក្តីថ្លែងការណ៍រួមពីក្រសួងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បាននិយាយថាគម្រោងនេះត្រូវបានបែងចែកជា ៣ ផ្នែក។
ផ្នែកទី ១៖ មានចម្ងាយ ៨៤ គីឡូម៉ែត្រពីបាត់ដំបងទៅក្រុងសេរីសោភ័ណ្ឌ។
ផ្នែកទី ២៖ គ្របដណ្តប់លើចម្ងាយជាង ១៤៦ គីឡូម៉ែត្រពីធ្លាម្អមដល់បាត់ដំបង និងពីក្រុងសិរីសោភ័ណទៅប៉ោយប៉ែត។
ផ្នែកទី ៣៖ មានចម្ងាយជាង ១៣៥ គីឡូម៉ែត្រពីស្ពានព្រែកក្តាមដល់ធ្លាម្អមខេត្តពោធិ៍សាត់។

នៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃអង្គារ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានប្រាក់កម្ចីបន្ថែម ដែលមានតម្លៃប្រមាណ ២៧០ លានដុល្លារអាមេរិកសម្រាប់ការអនុវត្តគម្រោងកែលម្អផ្លូវជាតិលេខ ៥ និងគម្រោងទី ៣ ។
ម្នាក់ក្នុងចំណោមហត្ថលេខីផ្សេងទៀត ឯកអគ្គរដ្ឋទូតជប៉ុនលោក Mikami Masahiro បានមានប្រសាសន៍ថា គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ ២០១៨ ហើយចាប់តាំងពីពេលនោះមក កំពុងដំណើរការ។ "គម្រោងនេះនឹងចូលរួមចំណែកក្នុងការបង្កើនចំនួនចរាចរណ៍នៅលើ ផ្លូវជាតិលេខ ៥ ដែលជាផ្លូវដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជាតាមរយៈការលើកកម្ពស់ពាណិជ្ជកម្មជាមួយប្រទេសថៃដែល នៅជិតខាង។ វាក៏នឹងពង្រឹងការតភ្ជាប់ទូទាំងតំបន់រួមទាំងប្រទេសវៀតណាមផងដែរ” ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងថាជប៉ុនគឺជាមិត្តល្អរបស់កម្ពុជា និងបានជួយក្នុងការអភិវឌ្ឍស្ទើរតែគ្រប់វិស័យនៃប្រទេសកម្ពុជា ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ។
លោកបានថា៖ “ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានចូលរួមចំណែកធ្វើអោយប្រទេសកម្ពុជា ក្លាយជាសង្គមរីកចម្រើនជាមួយនឹងផ្លូវជាតិល្អសម្រាប់ប្រជាជនធ្វើដំណើរ”៕



